រន្ធត់​ណាស់​! រថយន្ដ HYUNDAI បុក​គូទ TUNTRA ប្លោង​ចូល​ផ្ទះ​វី​ង​វេរ​លុយ​

783
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: រថយន្ត​ហ៊ី​ហ៉ា​ន់​ដាយ 2SON មួយគ្រឿង កម្មករ​លាង​រថយន្ត​ឡើង​បើក​ចេញពី​កន្លែង​លាង ច្រឡំ​ជាន់​ហ្គា​បោល​ទៅបុក​គូទ TUNTRA ដូច​រុញ​ឲ្យ​ហោះចូល​ទៅផ្ទះ​វី​ង​វេរ​លុយ ចំណែក​ហ៊ីយ៉ាន់ដាយ​បង្ក បោល​ឡើង​ខឿន​សួនច្បារ រង​ខូចខាត​ទាំង​២​គ្រឿង ដែល​កើតហេតុ​កាលពី​វេលា​ម៉ោង​៩​និង​៥៥​នាទី​ព្រឹក​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិតនៅ​តាមផ្លូវ ហាណូយ កែង​ផ្លូវ ឈ្នះ ឈ្នះ ភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​។​

​តាម​ប្រភព​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​រថយន្ត​បង្ក ម៉ា​ហ៊ីយ៉ាន់ដាយ 2SON ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AA-2367 ជា​រថយន្ត​ភ្ញៀវ​យកទៅ​លាង នៅ​កន្លែង​លាង​រថយន្ត​ក្បែរ​នោះ លុះ​ពេលដែល​កម្មករ​លាង​រថ​យន្ត គាត់​បើក​ចេញ​ក្រៅ ដើម្បី​ជូត​សម្អាត ក៏ប៉ុន្តែ ដោយសារ ច្រឡំ​ជាន់​ហ្គា​ទើប​រថយន្ត​ស្ទុះ បោល​ពី​ត្បូង​ទៅ​ជើង តាមផ្លូវ​ហាណូយ ជ្រុល​ទៅបុក គូទ​រថយន្ត TUNTRA ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AE-7578 កំពុងបើក​តាមផ្លូវ ដូច​រុញ​ឲ្យ​បោល​ទៅបុក​ចូល​ផ្ទះ​វី​ង​វេរ​លុយ ចំណែក​រថយន្ត​បង្ក ស្ទុះ​ទៅ​ឡើង​ខឿន​សួនច្បារ បុក​បង្គោល​ភ្លើង កល់​ជាប់ លើ​សួន​។​

​ក្រោយ​កើតហេតុ រថយន្ត​ទាំង​២​គ្រឿង ត្រូវបាន​សមត្ថកិច្ច​ចុះទៅពិនិត្យ រួច​ស្ទូច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​ក្រុងភ្នំពេញ រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម