កូរ៉េ​ខាងត្បូង​និង​អាមេរិក​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចែករំលែក​ការចំណាយ​សំរាប់​ទាហាន​អាមេរិក​

616
ចែករម្លែក

​កូរ៉េ​ខាងត្បូង​និង​អាមេរិក​កាលពី​ថ្ងៃ​ចន្ទ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ថ្មី​មួយ​ដែល​បង្កើន​ចំណែក​ការចំណាយ​របស់​កូរ៉េខាងត្បូង​សំរាប់​វត្តមាន​យោធា​អាមេរិក​នៅ​លើទឹក​​ដី​របស់​ខ្លួន ក្រោយ​ពី​ការចរចា​ជាច្រើនលើក​។​

​កាលពី​ឆ្នាំមុន កូរ៉េខាងត្បូង​បាន​ផ្តល់ប្រាក់​៨៣០​លាន​ដុល្លារ ប្រមាណ​ជា​៤០​ភាគរយ​នៃ​ការចំណាយ​សំរាប់​ការដាក់​ទាហាន​អាមេរិក​២៨.៥០០​នាក់​ដើម្បី​ទប់​ការឈ្លានពាន​ពី​​កូរ៉េខាងជើង​។​តែ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​និយាយថា កូរ៉េខាងត្បូង​គួ​របង់​ច្រើន​ថែមទៀត​។​

​កាលពី​ថ្ងៃអាទិត្យ ប្រធាន​ចរចា​មកពី​ប្រទេស​ទាំង​ពីរ បាន​ចុះហត្ថលេខា​លើ​ផែនការ​ចែក​ការចំណាយ​ថ្មី​មួយ​ដែល​តំរូវ​អោយ​កូរ៉េ​ខាងត្បូង​បង់​១.០៤០​លាន​លាន​វ៉ុន​(៩២៤​លាន​ដុល្លារ​)​នៅ​ឆ្នាំ​២០១៩​។​

​ក្នុងពេល​ជាមួយគ្នា ក្រសួងការបរទេស​កូរ៉េខាងត្បូង​បាន​បញ្ជាក់​អះអាង​ឡើងវិញ​ថា អាមេរិក​ធានាថា​ខ្លួន​មាន​ការប្តេជ្ញា​ចិត្ត​រឹងមាំ​សំរាប់​សម្ពន្ធមិត្ត​របស់​ខ្លួន និង​ថា​មិនមាន​​ផែនការ​កែកុន​ចំនួន​ទាហាន​អាមេរិក​ឈរជើង​នៅ​កូរ៉េខាងត្បូង​ទេ​។​

​នៅ​ថ្ងៃអាទិត្យ​នេះដែរ សកម្មជន​ប្រមាណ​២០​នាក់​បាន​ជួបជុំ​នៅ​ជិត​ក្រសួងការបរទេស​ក្នុង​ក្រុង​សេ​អ៊ូ​ល ដោយ​ស្រែក​ពាក្យស្លោក​«​គ្មាន​លុយ​សំរាប់​ទាហាន​អាមេរិក​» តែ​មិន​មាន​សេចក្តីរាយការណ៍​អំពី​អំពើហិង្សា​ទេ​៕​ដោយ​៖​វាសនា​

រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងត្បូង (​ស្តាំ​)​និង​ឧបការី​រង​ក្រសួង​ការបរទេស​អាមេរិក​ជួ​ប្រជុំគ្នា​នៅ​ក្រុង​សេ​អ៊ូ​ល​មុន​ការចុះហត្ថលេខា​