ប៉ូលិស​ថៃ​ចាប់បាន​ឧបករណ៍​សិច​និង​ថ្នាំសម្រើប​ខុសច្បាប់​តម្លៃ​២​លាន​បាត​នៅ​ទីក្រុង​បាងកក​

1909
ចែករម្លែក
  • 55
    Shares

​កម្លាំង​សមត្ថកិច្ច​ថៃ​បាន​ឆ្មក់​បង្ក្រាប​អ្នកលក់ដូរ​តាម​ដងផ្លូវ​ជាច្រើន​នាក់​នៅតាម​បណ្តោយ​ផ្លូវ​ស៊ូ​ឃុំ​វីត​នៅ​ទីក្រុង​បាងកក​កាលពី​ថ្ងៃ​៥​កុម្ភៈ ដោយ​រឹបអូស​ឧបករណ៍​សិច​និង​ថ្នាំសម្រើប​ខុសច្បាប់​តម្លៃ ២ លាន​បាត (​ប្រហែល ៦៤.០០០ ដុល្លារ​) ។​

​នៅវេលា​ម៉ោង ៩ យប់​ថ្ងៃ​អង្គារ​ទី​៥​កុម្ភៈ អនុប្រធាន​ទីបញ្ជាការ​ប្រតិបត្តិការ​សន្តិសុខ​ផ្ទៃក្នុង​លោក​វរសេនីយ៍ឯក វី​រ៉ូ​ត ណុង​បួ​ឡាង និង​ប៉ូលិស​ខ័​ណ្ឌ​ឡាំ​ពី​នី​បាន​ស៊ើបអង្កេត​ហាង​លក់​ឧបករណ៍​សិច​នានា​នៅក្នុង​សង្កាត់​វត​នា​នៅ​ជិត​ស្ថានីយ​រថភ្លើង BTS ដែលជា​តំបន់​ពេញនិយម​សម្រាប់​អ្នកស្រុក​និង​អ្នកទេសចរ ដែល​ស្វែងរក​ផលិតផល​សម្រាប់​មនុស្ស​ពេញវ័យ​។​

​វេ​ប​សាយ Workpoint បាន​រាយការណ៍​ថា លោក​វរសេនីយ៍ឯក វី​រ៉ូ​ត ណុង​បួ​ឡាង​បាន​និយាយថា ពួក​ប៉ូលិស​បានទទួល “​តម្រុយ​” និង​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​អំពី​ហាង​ទាំងនោះ​។​

​ហាង​ទាំងនោះ​តែងតែ​លក់​ឧបករណ៍​សិច និង​ថ្នាំ​ព្យាបាល​ងាប់​លិង្គ ដែល​គេ​ស្គាល់​ថា “​ថ្នាំសម្រើប​”​។​

​ក្រុមមន្ត្រី​បាន​បិទ​ហាង​ចំនួន ១០ កន្លែង​និង​បាន​ឃាត់ខ្លួន​ម្ចាស់​ហាង ៤ នាក់ ខណៈដែល​ឧបករណ៍​សិច​និង​ថ្នាំសម្រើប​ប្រមាណ ១០.០០០ ត្រូវបាន​រឹបអូស​។​

​លោក​វរសេនីយឯក​វី​រ៉ូ​ត​បាន​បន្ថែមថា ប៉ូលិស​បាន​បង្ក្រាប​អ្នក​លក់រាយ​ខុសច្បាប់​ទាំងនេះ​កាលពីពេល​ថ្មីៗ​នេះ បន្ទាប់ពី​បាន​ឆ្មក់​បង្ក្រាប​តំបន់​នេះ​ចំនួន​ពីរលើក​កាលពី​ចុងឆ្នាំ​មុន ប៉ុន្តែ​ហាង​ទាំងនោះ​នៅតែ​បន្ត​លួច​បើក​ឡើងវិញ​៕ ដោយ៖ កញ្ញាដាលីស

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ