ឃាត់​ជនជាតិ​ថៃ​ម្នាក់​ករណី​ប្លុង​គ្រាប់បែក​ច្នៃ​បង្កៃ​ក្នុង​កាស៊ីណូ​ជា​រឿង​ទំនាស់​ផលប្រយោជន៍

710
ចែករម្លែក
  • 1K
    Shares

ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​សមត្ថកិច្ច​ចម្រុះ​មាន​តម្រុយ​និង​បាន​ឃាត់ខ្លួន​ជនជាតិ​ថៃ​ម្នាក់​មក​សាកសួរ​តែ​បាន​ដោះលែង​ជនជាតិខ្មែរ​ម្នាក់​ជា​អ្នក​ជួយ​កាន់​គ្រាប់បែក​យកចេញ​។​នេះ​ករណី​ប្លុង​គ្រាប់បែក​ច្នៃ​បង្កៃ​ក្នុង​បន្ទប់ទឹក​កាស៊ីណូ​ក្រោ​ន​រី​សត​របស់​ក្រុមហ៊ុន​ហ្គោល​ដិ​ន​ក្រោ​ន​នៅ​ក្រុង​ប៉ោយប៉ែត​សមត្ថកិច្ច​សាកសួរ​នៅឡើយ​មកទល់​ល្ងាច​ថ្ងៃទី​១២​ខែកុម្ភ​:​ឆ្នាំ​២០១៩ ។​

​មន្ត្រី​សមត្ថកិច្ច​ចម្រុះ​បាន​អះអាងថា​:​ទោះយ៉ាងណា​គេ​សន្និដ្ឋានថា​ជា​ករណី​បង្កៃគ្រាប់​និង​ការឆេះ​ជណ្តើរយន្ត​កាលពី​ខែ​មុន​នៃ​សណ្ឋាគារ​មួយ​របស់​ក្រុមហ៊ុន​នេះដែរ​អាចជា​រឿង​ទំនាស់​ផលប្រយោជន៍​ឬ​កាច់​កុ​ច​គ្នា​ក្នុង​របរ​រកស៊ី​។​តែ​វា​មិនមែន​ភេ​វរ​កម្ម​នោះទេ​។​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនជាតិ​ថៃ​ម្នាក់​មក​សួរនាំ​តែ​មិន​ព្រម​ប្រាប់​ឈ្មោះ​ឡើយ​។​

​ចំណែក​ជនជាតិខ្មែរ​ឈ្មោះ​ឡាយ​គឹម​លាង​ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ​ដែលជា​អ្នកក្លាហាន​ហ៊ាន​កាន់​គ្រាប់បែក​ច្នៃ​នោះ​ពី​បន្ទប់ទឹក​កាស៊ីណូ​ក្រោ​ន​រី​សត​មក​ក្រៅ​ដើម្បី​បំផ្ទុះ​បំផ្លាញចោល​ក្នុង​សំបក​កង់​រថយន្ត​នោះ​ត្រូវបាន​ដោះលែង​វិញ​ហើយ​។​គឺ​បន្ទាប់ពី​នគរបាល​ក្រុង​ប៉ោយប៉ែត​នាំទៅ​សាកសួរ​មួយរយ​:​ខ្លី ។​

​សូម​រំលឹកថា​:​កាលពី​ម៉ោង​០៦:១៤​នាទី​ថ្ងៃទី​១០​ខែកុម្ភៈ​ឆ្នាំ​២០១៩​ភ្ញៀវ​មានការ​ភ្ញាក់ផ្អើល​និង​ភ័យខ្លាច​ជាខ្លាំង​ដោយបាន​ប្រះ​ឃើញ​គ្រាប់បែក​ច្នៃ​បង្កៃ​កំណត់​ម៉ោង​បំផ្ទុះ​១​គ្រាប​នៅក្នុង​បន្ទប់ទឹក​នៃ​អគារ​កាស៊ីណូ​ហ្គោល​ដិ​ន​ក្រោ​ន​នា​ភូមិ​ក្បាលស្ពាន​១,​សង្កាត់​/​ក្រុង​ប៉ោយប៉ែត ៕S/

​រូបថត​:​ចាប់បាន​ជនល្មើស​ប្លុង​គ្រាប់បែក​ច្នៃ​បង្កៃ​ក្នុង​កាស៊ីណូ​ក្រោ​ន​រី​សត​,​ការឆេះ​ជណ្តើរយន្ត​និង​បង្កៃ​គ្រាប់បែក​នេះ ជា​រឿង​ទំនាស់​ផលប្រយោជន៍ មិនមែន​ភេ​វរ​កម្ម​ទេ (​រូប​: ភ្នំ​ស្វាយ​)​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ