ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ថ្នាំញៀន​និង​អាវុធ​កែច្នៃ​មួយ​ដើម​ម៉ូតូ​មួយគ្រឿង

1030
ចែករម្លែក

​(​ភ្នំពេញ​)៖​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ទួល​សង្កែ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ដែល​ពាក់ព័ន្ធ​គ្រឿងញៀន​និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​។​ការឃាត់ខ្លួន​បានធ្វើ​ឡើង​នៅត្រង់ចំណុច​ផ្លូវ​រថភ្លើង​ក្រុមទី​១​ភូមិ​បាក់​ទូក​សង្កាត់​ទួល​សង្កែ​ខណ្ឌ​ឬ​ស្សី​កែវ​កាលពី​វេលា​ម៉ោង​១​និង​០០​នាទី​រំលងអធ្រាត្រ​ឆ្លង​ចូល​ថ្ងៃទី​១៥​ខែសីហា ឆ្នាំ​២០១៧ ។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​សង្ស័យ​ចំនួន​០២​នាក់​នោះ​១/​ឈ្មោះ​សុំ​ពិសិដ្ឋ​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​ផ្ទះជួល​ខណ្ឌទួលគោក​។​២/​ឈ្មោះ​ហ៊ុន​ច័ន្ទ​ផល​ឡុង​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ផ្លូវ​លេខ​១០៣​ភូមិ​ទួលគោក​សង្កាត់​ទួល​សង្កែ​ខណ្ឌ​ឬ​ស្សី​កែវ​រាជធានី​ភ្នំពេញ​។​សមត្ថកិច្ច​ធ្វើការ​ដកហូត​បាន​វត្ថុ​តាង​មួយចំនួន​រួមមាន​ថ្នាំញៀន​ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​០១​កញ្ចប់​កាំភ្លើង​កែច្នៃ​មួយ​ដើម​គ្រាប់​១​គ្រាប់ ម៉ូតូ​មួយគ្រឿង ។

បច្ចុប្បន្ន​ជនសង្ស័យ​២​នាក់​ខាងលើនេះ​កំពុង​ឃាត់ខ្លួន​ណ្តោះ​អាសន្ន​នៅ​ប៉ុស្ដិ៍​ទួល​សង្កែ​ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ចា​ជូនទៅ​តុលា​ការបន្ត​តាម​នីតិវិធី​៕S/​ដោយ​ម៉េង​សែ​