គីម កា​ដា​សៀន​កំពុង​ប្រឈម​នឹង​បណ្តឹងទាមទារ​សំណង​១០០​លាន​ដុល្លារ​ពីបទ​រំលោភ​កិច្ចសន្យា​

631
ចែករម្លែក
  • 16
    Shares

​នាង​គីម កា​ដា​សៀន​បាន​ចាក​ចេញពី​កិច្ចព្រមព្រៀង​មួយ ដោយ​លើកឡើង​ពី​ការ​ចែកចាយ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​នាង​។ ដៃគូ​របស់​នាង​បាន​ទទូចថា នេះ​ជា​អំពើ​ឆបោក​។​

​ពាក្យបណ្តឹង​មួយ​ត្រូវបាន​គេ​រាយការណ៍​ថា​បានដាក់​ប្តឹង​តារា​បណ្តាញ​សង្គម គីម កា​ដា​សៀន វេស (Kim Kardashian West) ដោយសារតែ​នាង​បាន​បោះបង់ចោល​កិច្ចសន្យា​ទាក់ទង​នឹង​ការបង្កើត​រូប​សញ្ញា Emojis របស់​នាង (​ដែលមាន​ឈ្មោះថា Kimojis) ។​

​យោងតាម​របាយការណ៍​របស់​វេ​ប​សាយ TMZ បានឱ្យដឹងថា តារា​ល្បី​រូបនេះ​បាន​ចុះ​កុងត្រា​ជាមួយ​អ្នក​អភិវឌ្ឍ​កម្មវិធី​សូ​ហ្វ​វែ លោក ដេវីត លី​បិ​ន​សុន (David Liebensohn) ដើម្បី​បង្កើត​កម្មវិធី​ទូរស័ព្ទ​ឈ្មោះ Kimoji ក្នុង​ឆ្នាំ ២០១៤ ជាមួយ​ប្រាក់ចំណេញ ៦០ ភាគរយ​គឺ​កាត់​ឱ្យទៅ​លោក​លី​បិ​ន​សុន និង​ដៃគូ​របស់គាត់​។ វេ​ប​សាយ TMZ រាយការណ៍​ថា នៅ​គ្រា​ធ្វើ​កិច្ចព្រមព្រៀង​នោះ នាង​គីម​បាន​ទទូចថា នាង​នឹងដាក់​ឯកសារ​សុំ​សិទ្ធិ​ម៉ាក​សញ្ញា​របស់​នាង​ដោយ​ខ្លួនឯង​។​

​ទោះយ៉ាងណា បន្ទាប់ពី​នោះមក​បន្តិច នាង​គីម កា​ដា​សៀន បាន​ចោទប្រកាន់​ដៃគូ​របស់លោក​លី​បិ​ន​សុន​ថា​ចែកចាយ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​នាង រួច​ក៏​ដើរ​ចេញពី​កិច្ចព្រមព្រៀង​នេះ​តែម្តង​។ នេះ​បើ​យោងតាម​ពាក្យបណ្តឹង​របស់លោក​លី​បិ​ន​សុន​។​

​ពាក្យបណ្តឹង​ក៏បាន​និយាយ​ផងដែរ​ថា នាង​គីម​បាន​ព្យាយាម​បង្ខំ​ឱ្យ​លោក​លី​បិ​ន​សុន​ទម្លាក់ចោល​ពាក្យបណ្តឹង​នោះ ប៉ុន្តែ​គាត់​បាន​បដិសេធ​។ អ្នក​អភិវឌ្ឍ​សូ​ហ្វ​វែ​រូប​នោះបាន​បញ្ជាក់ថា​នាង​គីម​បានដឹង​រួចទៅហើយ​អំពី​ការ​ចែកចាយ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​នាង មុនពេល​កិច្ចព្រមព្រៀង​ត្រូវបាន​ចុះហត្ថលេខា​ទៅទៀត ដូច្នេះ​រឿងហេតុ​ទាំងមូល​គឺ​គ្រាន់តែ​ជា​លេស​ដោះសារ​ប៉ុណ្ណោះ​។​

​វេ​ប​សាយ TMZ រាយការណ៍​ថា ពាក្យបណ្តឹង​របស់លោក​លី​បិ​ន​សុន​ទាមទារ​ប្រាក់ ១០០ លាន​ដុល្លារ​សម្រាប់​ការរំលោភ​លើ​កិច្ចសន្យា ឆបោក និង ប្រាក់ចំណេញ​ដែល​លោក​លី​បិ​ន​សុន​ជឿជាក់ថា​គាត់​បាន​បាត់បង់ ដោយសារតែ​គេ​ទាត់​គាត់​ចេញពី​គម្រោង Kimoji៕ ដោយ៖ កញ្ញាដាលីស

នាង​គីម កា​ដា​សៀន​ប្រឈម​នឹង​បណ្តឹងទាមទារ ១០០ លាន​ដុល្លារ​ពីបទ​រំលោភ​កិច្ចសន្យា​បង្កើត​កម្មវិធី Kimoji

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ