ជំនួយ​ជាង​៥​សែន​ដុល្លារ​របស់​ជប៉ុន​នឹង​ជួយ​ឱ្យ​កុមារ​កម្ពុ​ជាជាង​១.០០០​នាក់​ទទួលបាន​ការអប់រំ​កាន់តែ​ប្រសើរ​

518
ចែករម្លែក
  • 23
    Shares

ដោយៈ​សុផល​/​ភ្នំពេញៈ​រដ្ឋាភិបាល​ជប៉ុន​បានផ្ដល់​ជំនួយឥតសំណង​ចំនួន​៥២៩.០៦៨​ដុល្លារ​ដល់​អង្គការ​ស​ន្តិ​ស្ម័គ្រចិត្ត​សម្រាប់​គម្រោង​ម​ត្តេ​យ្យ​សិក្សា​ធនធាន​គំរូ​ផ្ដោតលើ​បណ្ណាល័យ​ដែល​ស្ថិតក្នុង​ខេត្តបាត់ដំបង​។​កិច្ចសន្យា​បាន​ត្រូវ​ចុះហត្ថលេខា​នា​រសៀល​ថ្ងៃទី​១២​ខែកុម្ភៈ​ឆ្នាំ​២០១៩​នៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​ភ្នំពេញ​ដោយ​លោក​ហូ​រី​ណូ​អ៊ុ​ជិ​ហ៊ី​ដេ​ហ៊ី​សា​ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​ប្រទេស​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​និង​លោក kase Takashi នាយក​អង្គការ​សន្តិ​ស្ម័គ្រចិត្ត ។​

​ក្នុង​គម្រោង​នេះ​អង្គការ​សន្តិ​ស្ម័គ្រចិត្ត​មាន​គោលបំណង​ធ្វើ​ឲ្យ​ប្រសើរឡើង​នៃ​គុណភាព​ការអប់រំ​កុមារ​តូច​តាមរយៈ​ការបង្កើត​សា​លាម​ត្តេ​យ្យ​គំរូ​បំពាក់​ដោយ​បណ្ណាល័យ​និង​ការបង្កើន​សមត្ថភាព​គ្រូម​ត្តេ​យ្យ​សិក្សា និង​បណ្ណារក្ស​នៅ​ក្រុង​បាត់ដំបង​។​

តាមរយៈ​គម្រោង​នេះ ជាពិសេស​កុមារ​ប្រហែល ៤៥០​នាក់ នៅ​សា​លាម​ត្តេ​យ្យ​សិក្សា​ធនធាន​ក្រុង​បាត់ដំបង​នឹង​អាច​ទទួលបាន​បរិយាកាស​ល្អប្រសើរ​សម្រាប់​អប់រំ​កុមារ​តូច​ហើយ​កុមារ​ប្រហែល​១០.០០០​នាក់​នៅ​ខេត្តបាត់ដំបង​ត្រូវបាន​គេ​រំពឹងថា​នឹង​ទទួលបាន​ការអប់រំ​កាន់តែ​ល្អប្រសើរ​។​

​លោក​ហូ​រី​ណូ​អ៊ុ​ជិ​ហ៊ី​ដេ​ហ៊ី​សា​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បាន​មានប្រសាសន៍ថា​៖​តាមរយៈ​គម្រោង​នេះ​លោក​សង្ឃឹមថា​សកម្មភាព​របស់​បណ្ណាល័យ​នឹង​រីកចម្រើន​នៅ​ទូទាំង​ខេត្តហើយ​ការអប់រំ​កុមារ​តូច​ក្នុង​ខេត្តបាត់ដំបង​នឹង​អភិវឌ្ឍ​កាន់តែខ្លាំង​។​

លោក kase Takashi នាយក​អង្គការ​សន្តិ​ស្ម័គ្រចិត្ត បាន​មានប្រសាសន៍​ឱ្យដឹងថា​៖​នៅក្នុង​គម្រោង​នេះ អង្គការ​នឹង​ប្តេជ្ញា​ដើម្បី​សម្រេច​ឱ្យបាន​នូវ​គុណភាព​នៃ​ការអប់រំ​កុមារ​តូច​តាមរយៈ​សាងសង់​អគារ​ម​ត្តេ​យ្យ​សិក្សា​និង​ការលើកកម្ពស់​សកម្មភាព​បណ្ណាល័យ​នៅ​សា​លាម​ត្តេ​យ្យ​សិក្សា​ធនធាន​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​

សូមជម្រាបថាៈ​កម្មវិធី​ផ្ដល់​ជំនួយឥតសំណង​សម្រាប់​គម្រោង​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន​បានចាប់ផ្ដើម​នៅ​កម្ពុជា​តាំងពី​ឆ្នាំ​២០០២​ដើម្បី​គាំទ្រ​ដល់​សកម្មភាព​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ជួយ​ដល់​ការអភិវឌ្ឍ និង​ស្ថាបនា​កម្ពុជា​ឡើងវិញ នៅតាម​កម្រិត​មូលដ្ឋាន​។

ចាប់តាំងពី​ឆ្នាំ​២០០២​មក​រដ្ឋាភិបាល​ជប៉ុន បានផ្ដល់​ថវិកា​ជាង​៣៥​លាន​ដុល្លារ ដល់​គម្រោង​ចំនួន​១១៤ ដែល​ផ្ដោត​សំខាន់ ទៅលើ​វិស័យ​អប់រំ​នៅ​កម្រិត​មូលដ្ឋាន វិស័យ​សុខាភិបាល វិស័យ​កសិកម្ម និង​សកម្មភាព​បោសសំអាត​មីន​ផងដែរ​៕S/

ចំណងជើង​រូបថត​៖​លោក​ហូ​រី​ណូ​អ៊ុ​ជិ​ហ៊ី​ដេ​ហ៊ី​សា​ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​ប្រទេស​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​និង​លោក​kaseTakashi​នាយក​អង្គការ​សន្តិ​ស្ម័គ្រចិត្ត​ចុះហត្ថលេខា​លើ​គម្រោង​អប់រំ​(​រូបៈ​សុផល​)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ