ត្រី​ស្ងោរ​ជ្រលក់​ទឹកសៀង​

891
ចែករម្លែក
  • 4
    Shares

+ គ្រឿងផ្សំ​
– ត្រី​ផ្ទក់
– ស្លឹក​ក្រូច ២ សន្លឹក​
– គល់​ស្លឹកគ្រៃ ១​គល់​
– អំបិល បន្តិច​
– ទឹកត្រី​កោះកុង កន្លះ​ចានចង្កឹះ​
– សៀង (​ប្រើ​ទឹកសៀង​ខាប់​) ១​ស្លាបព្រា​បាយ​
– ម្ទេស (​ដាក់​តាម​ចំណូលចិត្ត​)
– ខ្ញី ១​ដុំ​តូច​
– ខ្ទឹម​បំពង​

+ វិធី​ធ្វើ​
– ត្រី​ភ្លះ​យក​សាច់​, ដាក់​ដាំទឹក​កន្លះ​ឆ្នាំង​ពេល​ទឹក​ពុះ បង់​គល់​ស្លឹកគ្រៃ ស្លឹក​ក្រូច និង​អំបិល រួច​ដាក់​សាច់​ត្រី ចូល​ស្ងោរ​ឲ្យ​ឆ្អិន រួច​ស្រង់​ដាក់​ចាន ។​
– ចាក់​ទឹកត្រី​កោះកុង​ដាក់​ចានចង្កឹះ​មួយ ផ្សំ​គ្រឿង​ជាមួយ​ទឹកសៀង ហាន់​ម្ទេស និង​ហាន់​ខ្ញី​ដាក់ កូរ​ឲ្យ​សព្វ​គ្រឿង រួច​ជាការ​ស្រេច ដើម្បី​ឲ្យ​មាន​សោ​ភ័​ណ្ឌ​ភាព​បន្ថែម​ជី​វ៉ាន់ស៊ុយ​រៀប​ជាមួយ​សាច់​ត្រី និង​រោយ​ខ្ទឹម​បំពង​ពីលើ ឬ​អាច​បន្ថែមបន្លែ ផ្សេងៗ​ទៀត ញ៉ាំ​ផ្ទាប់​ជាមួយ​ត្រី​និង​ទឹកត្រី​ក៏បាន ៕ ប្រភព​: Chahna mint​

ទីតាំងផ្សាយពាណិជ្ជកម្ម