​អាវុធហត្ថ​ខេត្ត​បញ្ជូន​ជន​បួន​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​និង​វត្ថុតាង​ទៅ​តុលាការ​

525
ចែករម្លែក
  • 16
    Shares

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​ព្រឹក​ថ្ងៃទី​១៣​ខែកុម្ភៈ​ឆ្នាំ​២០១៩​កម្លាំង​អាវុធហត្ថ​ខេត្តបាត់ដំបង​បាន​បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី​បួន​នាក់​និង​ថ្នាំញៀន​មួយចំនួន​ទៅ​តុលាការ​ក្រោយពេល​កម្លាំង​អាវុធហត្ថ​ស្រុក​ប​វេ​ល​ឃាត់ខ្លួន​បាន​កាលពី​រសៀល​ថ្ងៃទី​១១​ខែកុម្ភៈ​ឆ្នាំ​២០១៩​នៅ​ចំណុច​ភូមិ​កំពង់ឆ្នាំង​១ ឃុំ​ប​វេ​ល​ស្រុក​ប​វេ​ល​ខេត្តបាត់ដំបង​។​

​លោក​វរសេនីយ៍​ត្រីសូ​ឌី​ប្រធាន​មន្ទីរ​យុត្តិធម៌​នៃ​អាវុធហត្ថ​ខេត្ត​បានឱ្យដឹងថា​ជនសង្ស័យ​ទាំង​បួន​នាក់​មាន​÷១.​ឈ្មោះ​ចំណាន​សុ​ជី​ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​មុខរបរ​ធ្វើស្រែ​នៅ​ភូមិ​ល្វា​ឃុំ​ល្វា​ស្រុក​ប​វេ​ល​។​២.​ហេង គឹមហុង ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​មុខរបរ​ធ្វើស្រែ​នៅ​ភូមិ ឃុំ​។​៣.​ឈ្មោះ​ថោង សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​។​៤.​ឈ្មោះ​ដិ​ប​សាវុន​ភេទ​ស្រី​អាយុ​២៣​ឆ្នាំ​។​

​ចំណែក​វត្ថុតាង​ដែល​ដកហូត​បានរួម​មានៈ​គ្រឿងញៀន​ម៉ា​ទឹកកក​(ice)០៣​កញ្ចប់​ទម្ងន់ ៦,៤៥ ក្រាម -​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​(​យ៉ាម៉ា​wy)​ចំនួន​៨៧​គ្រាប់​-​ជញ្ជីង​ថ្លឺ​ង​ថ្នាំ​១​គ្រឿង​-​ផាវ​គ្រាប់បែក​៨០​គ្រាប់​-​លុយ​ចំនួន​៥០​ម៉ឺន រៀល​-​ស្នាប់ដៃ​១ -​ទូរស័ព្ទ​៥​គ្រឿង -​ម៉ូតូ ០២ គ្រឿង​និង​សម្ភារ​ផ្សេងៗ​មួយចំនួន​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម