ដំណោះស្រាយ​អាជីវកម្ម​ជាច្រើន​ប្រភេទ មាននៅ​មជ្ឈមណ្ឌល​សេវា​ធនាគារ​អាជីវកម្ម​ថ្មី​របស់ ABA

642
ចែករម្លែក
  • 318
    Shares

ដោយ​: ក្រុមហ៊ុន / ភ្នំពេញ​: ធនាគារ ABA ដែលជា​សមាជិក​ពេញសិទ្ធិ​នៃ​សម្ពន្ធ​ធនាគារជាតិ​កាណាដា ថ្ងៃនេះ​សូម​ប្រកាស​បើក​ដំណើរ​ជា​ផ្លូវការ នូវ មជ្ឈមណ្ឌល​សេវា​ធនាគារ​អាជីវកម្ម ជា​លើកដំបូង​របស់ខ្លួន ដើម្បី​ផ្តល់​សេវា​ធនាគារ​ដែលមាន​គុណ​ភាព​ជូន​ដល់ វិស័យ​សហគ្រាស​ធុន​តូច​និង​មធ្យម ក្រុមហ៊ុន​ធំៗ ក៏ដូចជា​ក្រុមហ៊ុន​សាជីវកម្ម​ពហុ​ជាតិ និង​អាជីវកម្ម​ក្នុងស្រុក​ដែល​កំពុង​ប្រតិបត្តិការ​យ៉ាង​លេចធ្លោ​នៅ​កម្ពុជា​។

​ដោយមាន​ទីតាំង​ស្ថិតនៅ​ជាន់​ទីមួយ​នៃ​អគារ​ការិយាល័យ​កណ្តាល​របស់ខ្លួន​ដែល​ស្ថិតនៅតាម​បណ្តោយ​មហាវិថី​ព្រះសីហនុ​ដ៏​មមាញឹក​ក្នុង​ទីក្រុង​ភ្នំពេញ មជ្ឈមណ្ឌល​សេវា​ធនាគារ​អាជីវកម្ម ត្រូវបាន​រចនា​ឡើង​ដោយ​ផ្តោតលើ​ការផ្តល់​ភាពងាយស្រួល និង​ភាព​ឯកជន​ដល់​អតិថិជន​ដែលជា​ម្ចាស់​អាជីវកម្ម នៅពេលដែល​ពួកគាត់​អញ្ជើញ​មកដល់​មជ្ឈមណ្ឌល​ផ្ទាល់​។ មជ្ឈមណ្ឌល​ក៏មាន​ផ្តល់​កន្លែង​ចំណតរថយន្ត កន្លែង​រង់ចាំ បញ្ជរ​បម្រើ​អតិថិជន ក៏ដូចជា​បន្ទប់​ឯកជន​សម្រាប់​ផ្តល់​ប្រឹក្សា​មួយ​ទល់នឹង​មួយ​ជាមួយ​បុគ្គលិក​ដែលមាន​ជំនាញ​ធ្វើការ​ផ្ទាល់​លើ​ផ្នែក​អាជីវកម្ម​ផងដែរ​។

“​យើងខ្ញុំ​មាន​មោទនភាព និង​ភាព​រីករាយ​យ៉ាងខ្លាំង​ក្នុងការ​ដាក់​ឲ្យ​ប្រើប្រាស់​មជ្ឈមណ្ឌល​សេវា​ធនាគារ​អាជីវកម្ម​នេះ ព្រោះ​វា​ជា​កន្លែង​ដែល​ម្ចាស់​អាជីវកម្ម​អាច​អាស្រ័យ​ពឹងពាក់​បាន​ក្នុងការ​បំពេញតម្រូវកា​រ​ផ្នែក​ធនាគារ​ដល់​ពួកគាត់​។ យើងខ្ញុំ​ជឿជាក់ថា វត្តមាន​របស់​មជ្ឈមណ្ឌល​នឹង​ឆ្លើយតប​ទៅនឹង​ការកើនឡើង​នៃ​តម្រូវការ​ផ្នែក​ទីផ្សារ​នៅ​កម្ពុជា និង ជួយ​បង្កើន​ប្រសិទ្ធភាព​ផ្នែក​បម្រើ​អតិថិជន​របស់​យើង​ឲ្យ​បាន​កាន់តែ​ប្រសើរ​” លោក ឈន ម៉​ង់​ឌី ប្រធាន​នាយកដ្ឋាន​សេវា​ធនាគារ​អាជីវកម្ម បាន​មានប្រសាសន៍​ក្នុងឱកាស​បើក​ដំណើរការ​ជា​ផ្លូវការ​នេះ​។​

​លោក​ក៏បាន​បន្ថែមទៀតថា “​ចាប់ពីពេលនេះ​តទៅ អតិថិជន ABA ដែលជា​ម្ចាស់​អាជីវកម្ម អាច​ប្រើប្រាស់​កន្លែង​ថ្មី​នេះ បន្ថែម​លើ​សាខា​របស់​ធនាគារ​ដែល​មាន​ស្រាប់ ដើម្បី​ធ្វើ​ប្រតិបត្តិការ​ធនាគារ​រប​ស់​ពួកគេ និង​អាច​ចូល​ប្រើប្រាស់​ហិរញ្ញវត្ថុ​អាជីវកម្ម​របស់​ពួកគេ​បាន​យ៉ាង​ងាយស្រួល​។​”

​នៅ​មជ្ឈមណ្ឌល​ថ្មី​នេះ អតិថិជន​អាច​ទទួលបាន​ការប្រើប្រាស់​សេវា​របស់​ធនាគារ ABA យ៉ាង​សម្បូរបែប រួមមាន​ការ​គណនី​ចរន្ត​និង​សន្សំ​, ការផ្ទេរ​ប្រាក់​ក្នុងស្រុក​និង​ក្រៅ​ស្រុក​, រតនាគារ​, ឥណទាន​និង​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​, ការគ្រប់គ្រង​សាច់ប្រាក់​, កាត​ឥណ​ពន្ធ​/​ឥណទាន​សម្រាប់​អាជីវកម្ម​, បង់​សេវាកម្ម​ផ្សេងៗ​, សេវា​ប្រមូលប្រាក់​និង​ការបង់ប្រាក់​, ធនាគារ​អន​ឡាញ​សម្រាប់​អាជីវកម្ម និង​អត្ថប្រយោជន៍​ជាច្រើន​ទៀត​សម្រាប់​អាជីវកម្ម​។​

​មជ្ឈមណ្ឌល​សេវា​ធនាគារ​អាជីវកម្ម​របស់ ABA ចាប់​បើក​ដំណើរការ​ពី​ម៉ោង 8 ព្រឹក ដល់​ម៉ោង 4 ល្ងាច និង​ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ​។ បុគ្គលិក​ផ្នែក​ប្រឹក្សា និង​បេឡាករ​ប្រកបដោយ​វិជ្ជាជីវៈ និង​មាន​ជំនាញ​ច្បាស់លាស់​ជាង 20​រូប បាន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​បម្រើ​អតិថិជន​ផ្នែក​អាជីវកម្ម ក៏ដូចជា​ផ្ដល់​ការប្រឹក្សា​យោបល់​ប្រកបដោយ​គុណភាព​លើ​ដំណោះស្រាយ​សមស្រប​សម្រាប់​តម្រូវការ​ផ្នែក​សេវា​ធនាគារ​ពី ABA​។

អំពី​ធនាគារ ABA
​ធនាគារ ABA គឺជា​ធនាគារ​មួយ​ក្នុងចំណោម​ធនាគារ​ដែល​ឈាម​មុខ​គេ​នៅ​¬¬¬¬​កម្ពុជា ដែល​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ 1996 មាន​ឈ្មោះថា​ធនាគារ វឌ្ឍនៈ​អាស៊ី​ចំកាត់​។ សព្វថ្ងៃនេះ ABA ផ្តល់ជូន​នូវ​សេវាកម្ម​ប្រកបដោយ​គុណភាព​ខ្ពស់​ដល់​អតិថិជន​ដែល​រួមមាន សហគ្រាស​ធុន​តូច​និង​មធ្យម អាជីវកម្ម​ខ្នាតតូច និង​បុគ្គល​ផងដែរ​។​

​គិត​មក​ត្រឹម​ថ្ងៃទី 30 មករា 2019 ធនាគារ ABA មានទ្រព្យ​សកម្ម​សរុប​ចំនួន 2.81 ពាន់​លាន​ដុល្លា ដែល​ធ្វើ​ឲ្យ​ខ្លួន​ក្លាយជា​ធនាគារ​ធំ​បំផុត​ទី​បី​នៅក្នុង​ប្រទេស​កម្ពុជា​។ នៅក្នុង​ឆ្នាំ​2017 ធនាគារ ABA បានទទួល​ចំណាត់ថ្នាក់​ឥណទាន ‘B’ ពី​ភ្នាក់ងារ​វាយតម្លៃ​ឥណទាន​ឈានមុខ​គេ​លើ​ពិភពលោក ឈ្មោះថា Standard and Poor’s (S&P) Global Ratings និង​ចំណាត់ថ្នាក់​ឥណទាន ‘B+’ ពី​ភ្នាក់ងារ​វាយតម្លៃ​ឥណទាន Dagong Global Credit Rating Agency (​ហុងកុង​)​។ នៅ​ឆ្នាំ 2018 S&P ផ្តល់​ចំណាត់ថ្នាក់​ដល់ ABA ជាថ្មី ជាមួយនឹង​ទស្សនវិស័យ “​វិជ្ជមាន​”​។

​ម្ចាស់​ភាគហ៊ុន​ធំ​របស់​ធនាគារ ABA គឺជា​ធនាគារជាតិ​កាណាដា (www.nbc.ca) ដែលជា​ធនាគារ​ធំ​ទី​ប្រាំមួយ​នៅក្នុង​ប្រទេស​កាណាដា និង​ជា​ធនាគារ​ឈានមុខ​គេ​មួយ​នៅក្នុង​ខេត្ត កេ​បិ​ច ជា​កន្លែង​ដែល​ធនាគារ​បាន​ក្លាយជា​ដៃគូ​នៃ​ជម្រើស​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​។​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ