អាមេរិក​ពិចារណា​ដាក់​មូលដ្ឋានទ័ព​នៅ​ជិត​សមុទ្រ​ចិន​ខាងត្បូង​

719
ចែករម្លែក
  • 256
    Shares

​លោក ហ្វី​លីព ដេវីត​សុន (Philip Davidson) ប្រមុខឧ​ត្ត​នាវី​អាមេរិក​នៃ​បញ្ជាកា​រដ្ឋាន​ឥ​ណ្ឌូ​-​ប៉ា​ស៊ី​ហ្វិ​ច បាន​និយាយ​នៅ​សភា​កាលពី​ថ្ងៃ​អង្គារ​ទី​១២​កុម្ភៈ​ថា “​វត្តមាន​យោធា​​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​បាន​ជំរុញ​ឱ្យ​សហរដ្ឋអាមេរិក​ចាប់ផ្តើម​ពិភាក្សា​អំពី​លទ្ធភាព​នៃ​ការប្តូរ​ទីតាំង​កងកម្លាំង​ទ័ព​អាមេរិក​និង​ការបើក​មូលដ្ឋានទ័ព​នៅ​ក្នុងនោះ​តំបន់​”​។​

​លោក ហ្វី​លីព ដេវីត​សុន បាន​និយាយ​ប្រាប់​គណៈកម្មាធិការ​សេវា​កងកម្លាំងប្រដាប់អាវុធ​ព្រឹទ្ធសភា​អាមេរិក​ថា​” យើង​ត្រូវ​ទទួលយក​ការពិត​ដែលថា ស្ថានភាព កំពុង​ផ្លាស់​ប្តូរ​យ៉ាង​​ខ្លាំង​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​វា​នឹង​ត្រូវការ​វិធីសាស្ត្រ​ថ្មីៗ ។ វា​នឹង​តម្រូវ​ឱ្យ​យើង​គិត​អំពី​កន្លែង​មួយ​ចំនួន ប្រសិនបើ​មិន​មាន​មូលដ្ឋាន​ទេ … យើង​ពិភាក្សា​ជាមួយ​ក្រុម​​ប្រទេស​ដៃគូ​និង​ជា​សម្ពន្ធមិត្ត​អំពី​អ្វី​ដែល​នឹង​ផ្តល់ឱកាស​ខ្លះ​នៅ​ទីនោះ​” ។​

​លោក ហ្វី​លីព ដេវីត​សុន បាន​កត់សម្គាល់​ថា​ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ពីង​មិន​បាន​គោរព​តាម​ការសន្យា​ឆ្នាំ​២០១៥​ដែល​បាន​ធ្វើឡើង​នៅក្នុង​ពិធី​មួយ​នៅ​សេត​វិមាន​ជា​​មួយ​អតីត​ប្រធានាធិបតី​លោក បា​រ៉ាក់ អូ​បា​ម៉ា គឺ​មិន​បង្កើន​វត្តមាន​យោធា​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​

​លោក ហ្វី​លីព ដេវីត​សុន បាន​និយាយថា ចាប់តាំងពី​ពេលនោះ​មក រដ្ឋាភិបាល​ក្រុង​ប៉េកាំ​ង​បាន​បង្កើត​កោះ​មួយ​ចំនួន​ជា​បន្តបន្ទាប់ ដោយ​បង្កើត​កោះ​សិប្បនិម្មិត​នៅក្នុង​​សមុទ្រ​ចិន​ខាងត្បូង ជាមួយនឹង​ការដំឡើង​ប្រព័ន្ធ​មី​ស៊ី​ល​ប្រឆាំ​នាវា និង​ប្រព័ន្ធ​មី​ស៊ី​លបាញ់​ចេញពី​ដី​ទៅ​អាកាស ព្រមទាំង​ប្រព័ន្ធ​រ៉ា​ដា​។​នេះ​បើ​យោង​តាម​វេបសាយ​sputniknews.co៕ដោយ៖សុខា/sn

ប្រជុំ​កោះ​Spratly នៅ​សមុទ្រ​ចិន​ខាងត្បូង ជា​កន្លែង​ប្រទាញប្រទង់​មួយ​រវាង​ចិន​និង​អាមេរិក​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ