ដី​តំបន់​វាល​ស្បូវ​កំពុង​ហក់​ឡើងថ្លៃ បែរជា​ក្រុមហ៊ុន​មួយ​ដាក់លក់​ផ្ទះ​ទាប​ជាង​ទីផ្សារ​មិន​ខ្លាច​ខាត​

1417
ចែករម្លែក
  • 1K
    Shares

ដោយ​: បូ​រិ​ន / ភ្នំពេញ​: គម្រោង​សាងសង​លំនៅដ្ឋាន​របស់​ក្រុមហ៊ុន​ផាក​វីឡា (Park Villa) ដែល​ទើប​ជា​ក្រុមហ៊ុន​ថ្មី​ហើយ​លើក​ទី​១​រកស៊ី​ផ្នែក​អចលនទ្រព្យ​បាន​បើក​គម្រោង​លក់​ក្នុ​តម្លៃ​ទាប់​ជាង​ទីផ្សារ​មិន​ខ្លាច​ខាត ខណៈ​ដីធ្លី​ក្នុង​តំបន់​វាល​ស្បូវ ក្នុង​ខណ្ឌ​ច្បារអំពៅ កំពុងតែ​ហក់​ឡើងថ្លៃ​។​

​ការប្រកាស​បែបនេះ​បានធ្វើ​ឡើង​ក្នុង​ពិធី​ចុះកិច្ចសន្យា​ទទួលបាន​សិទ្ធ​លក់​ផ្ដាច់មុខ​គម្រោង ផាក​វីឡា (Park Villa) និង ក្រុមហ៊ុន Keller Williams Cambodia ដែលជា​គម្រោង​ដំបូង កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩ បន្ទាប់ពី​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ល្បី​របស់​អាមេរិក​នេះ ត្រូវបាន​នាំចូល​មកកាន់​ប្រទេស​កម្ពុជា ។

​លោក ហោ សេរី​វឌ្ឍន៍ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន វី​អា​ឡាយ​អែន និង​ជា​ប្រធាន​គ្រប់គ្រង​គម្រោង​ផាក​វីឡា​បានដាក់​ការជឿជាក់​ខ្ពស់​លើ​ក្រុមហ៊ុន KW Cambodia ក្នុង​ការលក់​គម្រោងរ​បស់​ខ្លួន ត្បិត​ជា​ក្រុមហ៊ុន​ថ្មី ពិសេស​លោក​ជឿជាក់​លើ​លោក​បណ្ឌិត គីម ហ៊ាង ដែលជា​អ្នកមាន​បទពិសោធន៍​ផ្នែក​អចលនទ្រព្យ និង​ជា​អតីត​ប្រធាន​សមាគម​ភ្នាក់ងារ​វាយតម្លៃ​និង​អចលនា​ទ្រព្យ ហើយ​លោក​ក៏​សង្ឃឹមថា គម្រោង Park Villa អាច​នឹង​លក់ដាច់​មុន​ការកំណត់​ផងដែរ ។

​លោក ហោ សេរី​វឌ្ឍន៍ បាន​ថ្លែងថា ការអះអាង​បែបនេះ ដោយសារ​លោក​ផ្អែកលើ​តម្លៃ​សមរម្យ ទីតាំង​ល្អ សោ​ភ័​ណ្ឌ​ភាព និង​ការ​រចនា​ម៉ូដ​ផ្ទះ​ទំនើបៗ មាន​ភាព​ទាក់ទាញ​គួរ​ឲ្យ​ចង់​រស់នៅ សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ទើប​សម្រេច​លក់​ក្នុងតម្លៃ​ទាប​ជាង​ទីផ្សារ ។ បើទោះបីជា​តំបន់​នេះ​មាន​សភាព​ថ្លៃ​បន្តិច និង កំពុង​ហក់​ឡើងជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ ក៏​លោក​លក់​ក្នុងតម្លៃ​ទាប ព្រោះ​លោក​ត្រូវ​ប្រើ​យុទ្ធសាស្ត្រ​ទីផ្សារ​ការលក់​លឿន​ចំណេញ​តិច​ជាជាង ការលក់​យឺត​ដែល​ចំណេញ​ច្រើន​។

​លោក​បណ្ឌិត គីម ហ៊ាង ប្រធាន​ក្រុមហ៊ុន KW Cambodia បាន​បញ្ជាក់ថា នេះ​គឺជា​គម្រោង​ដំបូង ដែល​ក្រុមហ៊ុន KW Cambodia បាន​ចុះកិច្ចសន្យា​ទទួល​សិទ្ធ​លក់​ផ្ដាច់មុខ​គម្រោង Park Villa តែ​មិនមែនជា​គម្រោង​ថ្មី សម្រាប់​លោក​នោះទេ ព្រោះ​លោក​ធ្លាប់​ទទួលបាន​សិទ្ធ​លក់​ផ្ដាច់មុខ​ពី​គម្រោង​ជាច្រើន​មកហើយ ក្នុងនាម​អគ្គនាយក​ក្រុមហ៊ុន ខ្មែរ រៀល អ៊ី​ស្ទេ​ត ។ ហេតុនេះ​លោក​មាន​ជំនឿ​ចិត្ត​ខ្ពស់ ក្នុង​ការនាំ​អតិថិជន ទៅ​ទិញ​គម្រោង Park Villa តាមរយៈ​ភ្នាក់ងារ​របស់​ក្រុមហ៊ុន KW Cambodia​។​

​លោក​បាន​បញ្ជាក់ថា “​ហេតុអ្វី បានជា​យើង​ជ្រើសរើស​គម្រោង Park Villa ជា​គម្រោង​ដំបូង​? យើង​បាន​សិក្សា​គម្រោង​ជាច្រើន​មកហើយ គម្រោង​ខ្លះ មិនសូវ​ស៊ី​នឹង​ទីផ្សារ តែ Park Villa រៀបចំ​មក ស៊ី​នឹង​ទីផ្សារ​ណាស់ ព្រោះ​មាន​ស្ដង់ដារ ងាយស្រួល​លក់ ហេតុនេះ​ទើប​យើង​សហការគ្នា ។ គោលដៅ​ទីផ្សារ​ដំបូង​របស់​យើង គឺ​ទីផ្សារ​ប្រជាជនមាន​វ័យ​កណ្ដាល អាចមាន​គ្រួសារ កូនតូចៗ និង​ឪពុក​-​ម្ដាយ​រស់នៅ​ជាមួយ ព្រោះ Park Villa មាន ៥​បន្ទប់ ហើយ​ក៏មាន​បន្ទប់​ក្រោម សម្រាប់​ឪពុក​-​ម្ដាយ​ចាស់ៗ​ដែរ​”​។​

​សូមបញ្ជាក់ថា ក្នុងឱកាស​ភាគី​ទាំងពីរ ចុះកិច្ចសន្យា​សហការគ្នា​នេះដែរ ក៏មាន​ការលក់​បញ្ចុះតម្លៃ ១២% រយៈពេល ១​ខែ សម្រាប់​អតិថិជន​ទិញ​គម្រោង Park Villa ដែលមាន​ទីតាំង ស្ថិតនៅ​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ​ផងដែរ​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ