​បង្ក្រាប​ទីតាំង​កែច្នៃ​ឈើ​ខុសច្បាប់​ប្រមាណ​២០​ទៅ​៣០​ម៉ែត្រគូប​នៅ​ស្រុក​សេសា​ន​

699
ចែករម្លែក
  • 154
    Shares

ដោយៈ​សុខុម​/​ស្ទឹងត្រែង​:​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ចុះបង្ក្រាប​ទីតាំង​ស្តុក​ឈើ​កែច្នៃ​ទ្វារ​បង្អួច​ខុសច្បាប់​ជាច្រើន​កន្លែង​នៅក្នុង​ភូមិ​ស្រែគរ​ថ្មី​លើទឹក​ដី​ស្រុក​សេសា​ន​ខេត្តស្ទឹងត្រែង​កាលពី​ថ្ងៃទី ១៣​ខែកុម្ភៈ​ឆ្នាំ ២០១៩ ។​
​លោក​វរសេនីយ៍ឯក​វ៉ា​សុផាន់​នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​បាន​ឲ្យ​ដឹងថា​ទីតាំង​សិប្បកម្ម​កែច្នៃ​ឈើ​ខុសច្បាប់​នេះ​ឈ្មួញ​លួច​កែច្នៃ​ឈើ​ធ្វើ​ទ្វារ​បង្អួច​ខុសច្បាប់​ក្នុងភូមិ​សាស្ត្រ​ស្រុក​សេ​សាន​ជា​យូរ​មកហើយ​។​បាន​ដឹក​តាម​រថយន្ត​សាំ​យ៉ុង​ចេញទៅ​ទីផ្សារ​គោលដៅ​រៀងរាល់​យប់​។​

​លោក​វរសេនីយ៍ឯក​បាន​បន្ត​ថា​ទីតាំង​បង្ក្រាប​នេះ​នៅ​ខែ​មិនា​ឆ្នាំ​២០១៨​កន្លងមក​សមត្ថកិច្ច​ធ្លាប់បាន​បង្ក្រាប​ម្តង​រួចមកហើយ​។​តែ​ទីតាំង​នេះ​ហាក់បីដូច​មិន​រាងចាល​បាន​ផ្លាស់​ទីតាំង​ចាស់​មក​បង្កើត​ទីតាំង​ថ្មី​នៅក្នុង​ព្រៃ​និង​បាន​កាប់​ឈើ​ដឹកជញ្ជូន​តាម​គោយន្ត​រាប់សិប​ម៉ែត្រគូប​ដើម្បី​កែច្នៃ​ធ្វើ​ទ្វារ​បង្អួច​។​

​លោក​បន្តថា​ឈើ​ដែល​បង្ក្រាប​នេះ​ជា​ប្រភេទ​ឈើ​សុ​ក្រំ​ប្រភេទ​ឈើ​លេខ​១​អារច្រៀក​កែច្នៃ​ទៅជា​ទ្វារ​បង្អួច​ដឹក​ទៅ​ទីផ្សារ​នៅតាម​បណ្ដា​ខេត្ត​នានា​ក្នុងប្រទេស​កម្ពុជា​.​។​បន្ទាប់ពី​បង្ក្រាប​ឈើ​ដែលមាន​ទំហំ​ច្រើន​សន្ធឹកសន្ធាប់​អាច​ប៉ាន់​ស្មានថា​មាន​ប្រមាណ​ជា​២០​ទៅ​៣០​ម៉ែត្រគុប​នោះ​សមត្ថកិច្ច​កំពុងតែធ្វើការ​ត្រួតពិនិត្យ​និង​រក​មធ្យោបាយ​ដឹកជញ្ជូន​ទៅកាន់​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ដើម្បី​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី​ច្បាប់​៕S/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ