មនុស្ស​៩​នាក់​ស្លាប់ នៅពេល​មានការ​វាយប្រហារ​លើ​មូលដ្ឋាន​កងទ័ព​ថែរក្សា​សន្តិភាព​នៅ​ប្រទេស​ម៉ាលី​

1129
ចែករម្លែក

​អង្គការសហប្រជាជាតិ​បាន​និយាយថា ជនប្រដាប់អាវុធ​មួយក្រុម​បាន​វាយប្រហារ​លើ​មូលដ្ឋាន​កងទ័ព​ថែរក្សា​សន្តិភាព​ចំនួន​២ កាលពី​ថ្ងៃ​ចន្ទ​ទី​១៤​សីហា​នៅ​ប្រទេស​ម៉ាលី ដោយបាន​សម្លាប់​ទាហាន​ថែរក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ​ម្នាក់ និង ជាងសំណង់​ម្នាក់ ព្រមទាំង​ជនជាតិ​ម៉ាលី​៧​នាក់ ។​

​ទាហាន​ថែរក្សា​សន្តិសុខ​នេះ និង ទាហាន​ម៉ាលី​ម្នាក់ ត្រូវបាន​សម្លាប់​ក្នុងការ​វាយប្រហារ​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​នៅ​ទីក្រុង​ដូ​អេ​ន​ហ្សា​។ ពីរ​បី​ម៉ោង​ក្រោយមក បុរស​៦​នាក់​ដែល​ប្រដាប់​ដោយ​អាវុធ​និង​គ្រាប់បែក​បាន​បើករថយន្ត​បុក​ចូល​ទ្វារ​ចូលរ​បស់ជំរំ​ទាហាន​ថែរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​
​នៅ​ទីក្រុង​ធី​ម​ប៊ុ​ក​ទូ ភាគ​ពាយព្យ​នៃ​ប្រទេស​ម៉ាលី ។ ពួកគេ​បាន​បាញ់រះ​លើ​ក្រុម​សន្តិសុខ​អង្គការសហប្រជាជាតិ ជនជាតិ​ម៉ាលី ដោយបាន​សម្លាប់​មនុស្ស​ចំនួន​៥​នាក់​ក្នុងចំណោម​កងសន្តិសុខ​ទាំងនោះ​។ នេះ​បើ​យោងតាម​សេចក្តី​ថ្លៃ​ង​ការណ៍​របស់​អង្គការសហប្រជាជាតិ​។​

​ជន​សកម្មប្រយុទ្ធ​ជី​ហាដ​២​នាក់ ត្រូវបាន​សម្លាប់​នៅ​ទីក្រុង​ដូ​អេ​ន​ហ្សា និង ៦​នាក់​នៅ​ទីក្រុង​ធី​ម​ប៊ុ​ក​ទូ​។ ក្នុងការ​វាយប្រហារ​ទាំ​ង​នេះ ទាហាន​ថែរក្សា​សន្តិភាព​ម្នាក់ បាន​រងរបួស​នៅ​ទីក្រុង ដូ​អេ​ន​ហ្សា និង ៦​នាក់​ផ្សេងទៀត ព្រមទាំង​សន្តិសុខ​ជនជាតិ​ម៉ាលី​ម្នាក់​បាន​រងរបួស​នៅ​ទីក្រុង​ធី​ម​ប៊ុ​ក​ទូ​៕ ដោយ៖ សុខា

៩​នាក់​ត្រូវបាន​សម្លាប់ នៅពេល​ជនប្រដាប់អាវុធ​មួយក្រុម បាន​វាយប្រហារ​លើ​មូលដ្ឋាន​កងទ័ព​ថែរក្សា​សន្តិភាព​ចំនួន​២ នៅ​ប្រទេស​ម៉ាលី កាលពី​ថ្ងៃ​ចន្ទ