និស្សិត​ណា​រៀន​ចូល​បើ​សាស្ត្រាចារ្យ​ស្អាត​យ៉ាងនេះ!

922
ចែករម្លែក

​សាស្ត្រាចារ្យ​ម្នាក់​ត្រូវបាន​គេ​ចាត់ទុកថា​ជា “​អ្នកគ្រូ​សិច​ស៊ី​បំផុត​របស់​កោះ​តៃវ៉ាន់​” បន្ទាប់ពី​រូបថត​របស់​នាង​ដែល​ពួក​និស្សិត​លួច​ថត​អំឡុងពេល​កំពុង​បង្រៀន​បាន​ល្បី​ពេញ​អន​ឡាញ​។​

​ចេង ចៀ​វិ​ន បានក្លាយ​ជាតា​រា​រះ​លើ​អ៊ី​ន​ធឹ​ណេ​ត បន្ទាប់ពី​រូបភាព​នៃ​ការបង្រៀន​របស់​នាង​នៅក្នុង​ថ្នាក់រៀន​មួយ​នៅ​សកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​និង​បច្ចេកវិជ្ជា​ចៀន​ស៊ីន​ក្នុង​ទីក្រុង​ទាវ​យួន ត្រូវបាន​គេ​ចែកចាយ​លើ​អ៊ី​ន​ធឺ​ណេ​ត​។​

​រូបថត​ដែល​លួច​ថត​ដោយ​សិស្ស​របស់​នាង​បានបង្ហាញ សាស្ត្រាចារ្យ​ស្លៀកពាក់​រ៉ូ​ប​ខ្លី​ពណ៌​ខ្មៅ​រូបនេះ​កំពុង​បង្រៀន​អំពី​មុខវិជ្ជា​កម្មសិទ្ធិបញ្ញា​។​

​ចាប់តាំងពី​នោះមក នាង​បាន​ទាក់ទាញ​អ្នកគាំទ្រ​ច្រើនជាង ៩១.០០០ នាក់​នៅលើ​គណនី Instagram របស់​នាង​។​

​អ្នកគ្រូ​ចេង​កំពុង​សិក្សា​ជំនាញ​ច្បាប់​នៅ​សាកលវិទ្យាល័យ​វប្បធម៌​ចិន​និង​កំពុង​បង្រៀន​មុខវិជ្ជា ដែល​គេ​ហៅថា សេដ្ឋកិច្ច​ផ្អែកលើ​ចំណេះដឹង​និង​កម្មសិទ្ធិបញ្ញា​។ នេះ​បើ​យោងតាម​វេ​ប​សាយ Apple Daily Taiwan​។​

​នៅលើ​ផុស Instagram នាង​ក៏បាន​បង្ហាញ​ពី​ទេពកោសល្យ​ផ្នែក​តន្ត្រី​របស់​នាង​ផងដែរ​តាមរយៈ​ការលេង​ព្យា​ណូ​និង​ផ្លុំ​ខ្លុយ​។​

​ពួក​អ្នក​ប្រើ​បណ្តាញ​សង្គម​បាន​សារភាពថា ពួកគេ​នឹង​ត្រឡប់​ទៅ​សាលារៀន​វិញ​ដើម្បី​តែ​ក្តោប​ក្តាប់​ឱកាស​ក្លាយជា​កូនសិស្ស​របស់​នាង​។​

​អ្នក​ប្រើ​ហ្វេ​ស​ប៊ុ​ក​ម្នាក់​និយាយថា “​តើ​ខ្ញុំ​អាច​រៀន​យក​សញ្ញាបត្រ​សាកលវិទ្យាល័យ​ម្តងទៀត​បានទេ​?”​។​

​ម្នាក់ទៀត​បាន​សួរថា “​តើ​សិស្ស​អាច​ផ្តោតអារម្មណ៍​រៀន​ទៅ​កើត​ដែរ​?”​។​

​ម្នាក់ទៀត​បាន​ចោទ​សួរថា “​តើ​ខ្ញុំ​អាច​ចុះឈ្មោះ​រៀន​កន្លែង​ណា​និង​នៅពេលណា​?”​។​

​អ្នក​ប្រើ​ហ្វេ​ស​ប៊ុ​ក​ម្នាក់ទៀត​បន្ថែមថា “​ខ្ញុំ​ជឿជាក់​ណាស់​ថា គ្មាន​នរណាម្នាក់​គេច​ម៉ោង​របស់​នាង​ឡើយ​”៕ ដោយ៖ កញ្ញាដាលីស

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ