សម្ដេច​តេ​ជោ​ហ៊ុនសែន​៖​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ថែរក្សា​សន្តិភាព និង កិច្ចសហប្រតិបត្តិការ​នៅតាម​ព្រំដែន​

621
ចែករម្លែក
  • 2
    Shares

​ដោយ​៖​តារា​រិ​ទ្ធៈ​ភ្នំពេញ​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានចាត់ទុក​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ មាន​តួនាទី​សំខាន់​ណាស់ ក្នុងការ​ជំរុញ​ធ្វើ​ឲ្យ​មាន​សុខសន្តិភាព ស្ថិរភាព នៅតាម​ព្រំដែន ដែលជា​កត្តា​សម្រាប់​បម្រើ​ឲ្យ​ពាណិជ្ជកម្ម ទេសចរ​ណ៌ រវាង​ប្រ​ទេ ស​ទាំងពីរ​ផង​ជាពិសេស​ទំនាក់ទំនងរ​វាង​ប្រជាជន​និង​ប្រជាជន ។ នេះ​បើ​យោងតាម​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ប្រាប់​អ្នកសារព័ត៌មាន​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​អនុញ្ញាតិ​ឲ្យ​នាយ​ឧ​ត្ត​ម​សេនីយ៍ ប្រា​វីត វង្ស​សូវ​ណ្ណ​(Prawit wongsuwon) ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​ការ ពារ​ជាតិ​ថៃ សហប្រធាន​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅ​ថៃ ចូលជួប​សំដែង​ការគួរសម​នា​ព្រឹក​ថ្ងៃទី ១៤ កុម្ភៈ ២០១៩ នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយក​រដ្ឋ មន្ត្រី ។ ក្រោយ​ជំនួប​នេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏មាន​រៀបចំ​ពិធី​អាហារ​ថ្ងៃត្រង់​ជូននាយ​ឧ​ត្ត​ម​សេនីយ៍ ប្រា​វីត វង្ស​សូវ​ណ្ណ និង គណៈ ប្រតិភូ​ផងដែរ​។​

​បើ​យោងតាម​លោក អ៊ាង សុផល្លែត នៅក្នុង​ជំនួប​នោះ​សម្តេច​បាន​សំដែង​នូវ​ការអបអរសាទរ​ចំពោះ​កិច្ចពិភាក្សា​រវាង​លោក ប្រា​វីត ជាមួយ​សម្ដេច​ទៀ បាញ់ ហើយ​បាន​មានប្រសាសន៍ថា គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា ថៃ នេះ​មាន​តួនាទី​សំខាន់​ណាស់​ធ្វើយ៉ាងណា​ជំរុញ​ឲ្យ​មាន​សុខសន្តិភាព ស្ថិរ ភាព នៅតាម​ព្រំដែន​ដែលជា​កត្តា​សម្រាប់​បម្រើ​ឲ្យ​ពាណិជ្ជកម្ម ទេសចរ​ណ៌ រវាង ប្រទេស​ទាំងពីរ​ផង​ជាពិសេស​ទំនាក់ទំនងរ​វាង​ប្រជាជន​និង​ប្រជាជន ។

​នៅក្នុង​ជំនួប​នោះ​លោក ប្រា​វីត វង្ស​សូវ​ណ្ណ បាន​គោរព​ជម្រាបជូន​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា អំពី​ជំនួប​រវាង​លោក​ជាមួយ​សម្ដេច ទៀ បាញ់ នោះ​គឺ​កិច្ចពិភាក្សា​ដែល​ផ្ដោត​ការយកចិត្តទុកដាក់​ទៅលើ​បញ្ហា​ព្រំដែន​បញ្ហា​សន្តិសុខ ហើយ​និង​បញ្ហា​ដទៃទៀត​ដែល​លោក​បាន​សរុបសេចក្ដី​ថា កិច្ចពិភាក្សា​នោះ​គឺមាន​ភាពរលូន​ហើយ​បញ្ហា​ទាំង​សន្តិសុខ​ទាំង​បញ្ហា​អ្វី​ផ្សេងៗ​ទៀត​នៅតាម​ព្រំដែន​នោះ​ពុំមាន​បញ្ហា​អ្វី​ទេ ។ ពី​នោះ​ទៅទៀត​លោក​ប្រា​វីត ក៏បាន​រាយការណ៍​ជូន​សម្តេច​តេ​ជោ​អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅកាន់​វិមាន​ឈ្នះ​ឈ្នះ​ដោយ​លោក​បាន​សម្ដែង​នូវ​ការអបអរសាទរ​ដែល​ដំណើរ​បេសកកម្ម​រំដោះជាតិ​របស់​សម្ដេច​នៅពេលនោះ​ចាប់ផ្ដើម​ពី​៥ នាក់​រហូតដល់​ទទួល​បាន​ជោគជ័យ​។​ជាមួយនេះ​ក៏បាន​ឆ្លុះបញ្ចាំង​នូវ​ដំណើរ​ប្រវត្តិសាស្ត្រ របស់ កម្ពុជា​ក្នុងការ​ស្វែងរក​សន្តិភាព​ជូន​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​រប​ស់ស​ម្តេច​តេ​ជោ​។​

​ជាការ​ឆ្លើយតប​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​អរគុណ​លោក ប្រា​វីត ហើយ​ក៏បាន​ជម្រាបជូន​លោក ប្រា​វីត ថា​នៅ​វិមាន​ឈ្នះ​ឈ្នះ​នោះ​គឺជា​កន្លែង តម្កល់​នូវ​ឯកសារ​ប្រវត្តិ​នៃ​ដំណាក់កាល​នីមួយៗ​នៅក្នុង​ដំណើរការ​រំដោះ​ព្រះរាជាណាចក្រ​កម្ពុជា​ពី​របប​ខ្មែរក្រហម ហើយ​នៅ​ក្នុងនោះ​ទៀតសោត​ក៏មាន ឆ្លុះបញ្ចាំង​នូវ​តួអង្គ​ដែល​បាន​ចូលរួមចំណែក​នៅក្នុង​ដំណើរការ​នោះ​ផងដែរ​។​

​គួរបញ្ជាក់​ជូន​ថា នៅ​ព្រឹក​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា​សហប្រធាន គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា និង នាយ​ឧ​ត្ត​ម​សេនីយ៍ ប្រា​វីត វង្ស​សូវ​ណ្ណ (Prawit wongsuwon) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ថៃ សហប្រធាន​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅ​ថៃ បាន​បើក​កិច្ចប្រជុំ​លើក​ទី​១៤ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (The 14th General Border Committee Meeting “GBC”) នៅ​សណ្ឋាគារ​កា​ដែន​ស៊ីត​ធី រាជធានី​ភ្នំពេញ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម