សម្តេចក្រុមព្រះ​មាន​ជម្ងឺ​ជា​ទម្ងន់ ចូល​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ​

1701
ចែករម្លែក

(​ភ្នំពេញ​) ៖ សម្តេចក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ ប្រធាន​គណបក្ស​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច ដែលមាន​ព្រះជន្ម ៧៤​ព្រះវស្សា​ពេលនេះ​កំពុង​​មាន​ជម្ងឺ​ធ្ងន់​ក្រោយ​ត្រូវបាន​គ្រួសារ​បញ្ជូនទៅ​សំរាក​ព្យាបាល​ព្រះរោគ នៅឯ​មន្ទីរពេទ្យ​រ៉ូយ៉ាល់ ភ្នំពេញ ក្នុង​រាជធានី​ភ្នំពេញ​អស់​រយៈពេល​១​ស​ប្តា​ហ៏​មកហើយ​។ នេះ​បើតាម​ការចុះផ្សាយ របស់​បណ្ដាញសារព័ត៌មាន​ក្នុងស្រុក​មួយ​។​
​ ​
​បើតាម​សហជីវិន​របស់​ព្រះអង្គ បានឱ្យដឹងថា សម្តេចក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ មាន​ជម្ងឺ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម ជម្ងឺ​ទឹកនោមផ្អែម ដែល​ពេលនេះ​កំពង់​ស្ថិតនៅក្នុង​សភាព​សង្គ្រោះបន្ទាន់​នៅឡើយ ។​
​ ​
​ការ​សម្រាក​ព្យាបាល​ព្រះកាយ​របស់​ព្រះអង្គ​ចំពេល​ដែល គ​.​ជ​.​ប បានប្រកាស​ពី​លទ្ធផល​នៃ​ការ​បោះឆ្នោះ​ក្រុមប្រឹក្សា ឃុំ សង្កាត់​ដែល​​គណបក្ស​របស់​ព្រ​អង្គទ​ទួលបាន ជំទប់​ទី​២ និង​ក្រុមប្រឹក្សា ឃុំ​សង្កាត់​ចំនួន​២៨​នាក់ ដែល​ឈរ​នៅ​លេខ​រៀង គណបក្ស​ទី ៣​។​
​ ​
​គួរ​រំលឹក​ផងដែរ​ថា កាលពី​ឆ្នាំ ១៩៩៣ សម្តេចក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ ធ្លាប់​ធ្វើជា​នាយករដ្ឋមន្ត្រី​ទី ១ និង​ព្រះអង្គ​ធ្លាប់​ធ្វើជា​ប្រធាន​​រដ្ឋសភា​ផងដែរ​៕

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ មាន​ជំងឺ​ទឹកនោមផ្អែម ជាតិ​ស្ករ​ឡើង​ខ្ពស់​ធ្វើទុក្ខ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ បាន​ធូរស្បើយ​វិញ​ហើយ​(​រូប​ពី​ហ្វេ​ស​ប៊ុ​កលោក ប៉ែន សង្ហា​)​

ទីតាំងផ្សាយពាណិជ្ជកម្ម