អ៊ី​ន​ធ័​រ មី​លេន​ដកតំណែង​ប្រធាន​ក្រុម​ពី​ខ្សែប្រយុទ្ធ ម៉ា​វ​រ៉ូ អ៊ី​កា​ឌី ចំពេល​មាន​ជម្លោះ​កិច្ចសន្យា​

594
ចែករម្លែក

​ក្លិប អ៊ី​ន​ធ័​រ មី​លេន​(Inter Milan) បានប្រកាសថា ពួកគេ​បាន​ដកតំណែង​ប្រធាន​ក្រុម​ពី​ខ្សែ ប្រយុទ្ធ ម៉ា​វ​រ៉ូ អ៊ី​កា​ឌី (Mauro Icardi) ចំពេល​មានការ​ប៉ាន់ប្រមាណ​ជុំវិញ​អនាគត​របស់​កីឡាករ រូបនេះ​។​
​ ​
​ក្លិប​នេះ​បានបញ្ជាក់​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ថា អ្នកចាំទី សា​មៀ ហាន​ដា​ណូ​វី​ច (Samir Handanovic) បាន​ចូល​ជំនួស​តួនាទី​នេះ​។​
​ ​
​អ៊ី​កា​ឌី វ័យ​២៥​ឆ្នាំ ត្រូវបាន​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​ទៅកាន់​ក្លិប រៀល​ម៉ា​ឌ្រី​ត​(Real Madrid) និង​ឆេ​ល​ស៊ី ប៉ុន្តែ​គ្មាន​ការវិវឌ្ឍ​ទេ​ក្នុង​កិច្ចពិភាក្សា​នាពេល​ថ្មីៗ ដើម្បី​បន្ត​កិច្ចសន្យា នៅ​ពហុកីឡាដ្ឋាន San Siro ឲ្យ​លើក​ឆ្នាំ​២០២១​។​

​ភ្នាក់ងារ​របស់ អ៊ី​កា​ឌី បាន​និយាយថា “​ខ្ញុំ​ចង់ឃើញ ម៉ា​វ​រ៉ូ ត្រូវបាន​ការពារ​ពី​ក្លឹប ពីព្រោះ​ពេលខ្លះ មានរឿង​អាក្រក់​កើតចេញពី​ខាងក្នុង​។ អាទិភាព​គឺ​ក្លឹប Inter ។ ខ្ញុំ​មិនដែល​ទាមទារ​ឲ្យ​មាន ការបន្ត​កិច្ចសន្យា​ទេ​។ យើង​មិន​ប្រញាប់ប្រញាល់​ទេ​។ អ៊ី​កា​ឌី នៅសល់​ពេល​២​ឆ្នាំ​ក្នុង​កិច្ចសន្យា​”​។​
​ ​
ប៉ុន្តែ​ចំណាត់​ការដក​ប្រធាន​ក្រុម​ពី​កីឡាករ​អា​ហ្ស​ង់​ទីន​រូបនេះ​ដែល​រកបាន​១៥​គ្រាប់ នៅ​រដូវ កាល​នេះ គឺ​ពិតជា​ការសង្ស័យ​ជុំវិញ​អនាគត​របស់​កីឡាករ​រូបនេះ​នៅ​ក្លឹប Inter Milan៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែប្រយុទ្ធ ម៉ា​វ​រ៉ូ អ៊ី​កា​ឌី (Mauro Icardi)

ទីតាំងផ្សាយពាណិជ្ជកម្ម