លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ​៖ ខ្ញុំ​មិនអាច​ធ្វើ​អ្វី​កើត​ទេ​ជាមួយ អា​ឡិ​ក​ស៊ី​ស សាន​ឆេស​

614
ចែករម្លែក

លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) បាន​សារភាពថា លោក​គ្មាន ចម្លើយ​អ្វី​ចំពោះ​បញ្ហា​របស់ អា​ឡិ​ក សាន​ឆេស (Alexis Sanchez) នៅ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ទេ បន្ទាប់ពី​កីឡាករ​រូបនេះ​ខកខាន​មិនបាន​បង្កើត​ភាព​អស្ចារ្យ​អំឡុងពេល​ប្រកួត ជាមួយ​ក្រុម PSG ។​

​សាន​ឆេស បាន​ចូល​ជំនួស​កីឡាករ ជេស លិ​ង​ហ្គា​ដ (Jesse Lingard) ដែលមាន​របួស មុនពេល​ចប់​តង់​ទី​១​កាលពី​យប់​ថ្ងៃ​អង្គារ ប៉ុន្តែ​កីឡាករ​សញ្ជាតិ​ឈី​លី​រូបនេះ​ហាក់ដូចជា គ្មាន​ប្រសិទ្ធភាព​ទេ ខណៈពេល​ក្រុម PSG រកបាន​២​គ្រាប់​ត្រឹម​រយៈពេល​១៥​នាទី​នៅ​ពហុ​កីឡដ្ឋាន Old Trafford ។​
​ ​
សូល​ស្យែ​រ បានប្រែក្លាយ​ទម្រង់​លេង​របស់​កីឡាករ​យូ​ណាយ​ធី​ត​ជាច្រើន​ចាប់តាំងពី​លោក​ត្រូវបាន តែងតាំង​ជា​គ្រូបង្វឹក​បណ្តោះ​អាសន្នកាល​ពីថ្ងៃ​ទិ​១៩​ខែធ្នូ ប៉ុន្តែ​អតីត​កីឡាករ​ក្លឹប Arsenal រូបនេះ​នៅ​មិនទាន់ រកឃើញ​ទម្រង់​លេង​ល្អ​នៅឡើយ​ទេ​។​
​ ​
កីឡាករ​វ័យ​៣០​ឆ្នាំ​រូបនេះ​ទើប​ចាប់ផ្តើមបាន​៣​លើក ក្រោម​ការដឹកនាំ​របស់​លោក សូល​ស្យែ​រ ចំពេល​មាន​បញ្ហា​របួស​និង​លេង​មិនសូវ​បានល្អ​។​
​ ​
សាន​ឆេស ប្រហែលជា​ចាប់ផ្តើម​បង្ហាញមុខ​នៅ​ក្របខណ្ឌ FA Cup សម្រាប់​ការប្រកួត​ជុំ​ទី​៥ ជាមួយ​ក្រុម​ឆេ​ល​ស៊ី​នៅ​ថ្ងៃ​ច័ន្ទ​សប្តាហ៍​ក្រោយ ប្រសិនបើ​កីឡាករ ម៉ា​សល (Martial) និង លិ​ង​ហ្គា​ដ (Lingard) ខកខាន​មិន​បានជា​ទាន់ពេល ប៉ុន្តែ​លោក សូល​ស្យែ​រ បាន​អះអាងថា លោក​គ្មាន​កម្លាំង​ដើម្បី​កែលម្អ សាន​ឆេស បន្ថែមទៀត​ទេ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ អា​ឡិ​ក សាន​ឆេស (Alexis Sanchez)

ទីតាំងផ្សាយពាណិជ្ជកម្ម