​បញ្ញវន្ត​សង្ឃ​ផ្តល់​អនុសាសន៍​សំខាន់ៗ​សម្រាប់​គ្រឹះស្ថាន​ធ្វើ​នៅ​ថ្ងៃ​មាឃបូជា​

834
ចែករម្លែក
  • 28
    Shares

ដោយៈ​មេសា​/​ភ្នំពេញៈ​ព្រះមហា​សមណៈ​សឿ​ហេង​នៃ​សំឡេង​ព្រះធម៌​វត្ត​ចម្ការ​ដូង បាន​ពន្យល់ថា ខ្លឹមសារ​ដ៏​សំខាន់ និង សាមញ្ញ​បំផុត​មួយ​នៃ​បុណ្យមាឃបូជា​គឺ​ការ​សាង​ក្តី​ល្អ​ហើយ​ការកសាង​ក្តី​ល្អ​នោះ មិនមែន​មានន័យថា​ទាល់​ទៅ​ទៅ​វត្ត​ឡើយ​។​ដោយហេតុថា​ការធ្វើ​ល្អ​នៅក្នុង​វត្ត​គ្រាន់តែ​ជា​គំរូ​ជា​ឧទ្ទាហរណ៍​ប៉ុណ្ណោះ រីឯ​អំពើ​ល្អ​ពិតប្រាកដ គឺជា​ទង្វើ​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ នៅក្នុង​សង្គម​និង​គ្រួសារ​ឯណោះ​ទេ​។

​ហេតុនេះ​ដើម្បី​ធ្វើឱ្យ​ពិធីបុណ្យ​មាឃបូជា​ស្តែងចេញ​ពិតប្រាកដ​នូវ​សេចក្តី​មេត្តា អាណិតអាសូរ ដល់​មនុស្ស​ផង​គ្នា​ជាពិសេស​ដល់​អ្នក​ដែល​ទន់ខ្សោយ​នោះ​ព្រះ​ភិក្ខុ​សឿ​ហេង​បានផ្តល់​អនុសាសន៍​ថា “​នៅ​ថ្ងៃបុណ្យ​មាឃបូជា​ថ្នាក់ដឹកនាំ​និង​លោកគ្រូ​អ្នកគ្រូ​នៃ​គ្រឹះស្ថានសិក្សា​នានា​គឺ​ទាំង​សាលា​រដ្ឋ​និង​សាលា​ឯកជន​គប្បី​រៀបចំ​ឱ្យ​សិស្សានុសិស្ស​របស់ខ្លួន​បានធ្វើ​កិច្ចការ​មួយចំនួន​។​

​កិច្ចការ​នោះ​ដូចជា​សម្អាត​បរិស្ថាន​ដាំ​ដើមឈើ​ម​រៃអង្គាស​ទេយ្យទាន​យកទៅ​ចែកជូន​ដល់​កុមារកំព្រា​ទុរគតជន​ជន​ចាស់ជរា​និង​អ្នកជំងឺ​នៅតាម​មន្ទីរពេទ្យ​ជាដើម​។​ដើម្បីឱ្យ​សិស្សានុសិស្ស​ទាំងនោះ​បាន​មើលឃើញ​នូវ​ទុក្ខលំបាក​របស់​អ្នក​ទាំងនោះ​ដែល​ខំប្រឹង​ត្រដររស់​ដើម្បីឱ្យ​សិស្សានុសិស្ស​បាន​ជួយ​ចែករំលែក​នូវ​ក្តី​សន្តោស​របស់​ដល់​អ្នក​ទាំ​ង​នោះ​។​ដែល​កិច្ចការ​ទាំងនេះ​គឺជា​ភាព​រីករាយ​ដល់​អ្នកធ្វើ​និង​ទទួល​ផង​គឺជា​ភាព​រីករាយ​ដែល​នាំមក​នូវ​ការអប់រំ​ដល់​ចរិយា​គុណធម៌​ផង មាន​ប្រយោជន៍​ដល់​សង្គម​ផង និង ស្របទៅនឹង​ព្រះពុទ្ធ​ឱវាទ​ផង ” ។

​សូមជម្រាបថា បុណ្យមាឃបូជា ដែល​ឆ្នាំនេះ​ត្រូវ​នឹង​ថ្ងៃទី ១៩ ខែ កុម្ភៈ គឺជា​បុណ្យ​ធំ​លំដាប់​លេខ ២ ក្នុង​ព្រះពុទ្ធសាសនា​បន្ទាប់ពី​បុណ្យពិសាខបូជា​។​រាជរដ្ឋាភិបាល​បានរៀបចំ​ថ្ងៃបុណ្យ​មាឃបូជា​នេះ ជា​ថ្ងៃ​ឈប់សម្រាក​សាធារណៈ ដើម្បី ផ្តល់ឱកាស និង បង្ក​ភាពងាយស្រួល​ដល់​ជនានុជន​ធ្វើ​សេចក្តី​ល្អ ដូចជា​កិច្ចការ​ព្រ​ពៃ​ណី ទំនៀមទម្លាប់ វប្ប​ធ​ម មនុស្សធម៌ សាសនា និង កិច្ចការ​សង្គម​ជាដើម ៕S/

-​ចំណងជើង​រូបៈ ព្រះ​ភិក្ខុ សឿ ហេង នៃ កម្មវិធី​សំឡេង​ព្រះធម៌​វត្ត​ចំការ​ដូង ( សឿ ហេង​)
-​រូបៈ មេសា​


ទីតាំងផ្សាយពាណិជ្ជកម្ម