​រថភ្លើង​បុក​និង​កិន​ជន​ម្នាក់​បណ្តាល​ឱ្យស្លាប់​ក្នុង​ខណ្ឌទួលគោក​

788
ចែករម្លែក
  • 361
    Shares

ដោយៈ​ចាន់តូ​/​ភ្នំពេញ​:​បុរស​ម្នាក់​ត្រូវបាន​រថភ្លើង​បុក​និង​កិន​បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​ដែល​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅតាម​បណ្តោយ​ផ្លូវ​រថភ្លើង​សង្កាត់​ទឹកល្អក់​១​ខណ្ឌទួលគោក​កាលពី​វេលា​ម៉ោង ១១​និង​៣០​នាទី​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៩​។​

​សាក្សី​បានឱ្យដឹងថា​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បាន​ឈរ​នៅលើ​ផ្លូវ​រថភ្លើង​ខណៈពេល​នោះ​ស្រាប់​តែមាន​រថភ្លើង​បានធ្វើ​ដំណើរ​ក្នុងទិសដៅ​ពី​កើតមក​លិច​។​លុះ​មកដល់​ចំណុចកើតហេតុ​ក៏បាន​ចុច​ស៊ី​ផ្លេ​។​ភ្លាមៗ​នោះ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែងកើតហេតុ​បាន​ស្រែកហៅ​បុរស​នោះ​។​

ក្រោយមក​បុរស​នោះ​ក៏បាន​ដើរចេញ​បាន​បន្តិច​ស្រាប់តែ​រត់​ចូលទៅក្នុង​ផ្លូវ​ភ្លើង​បណ្តាលឱ្យ​រថភ្លើង​បុក​នឹង​កិន​ស្លាប់​និង​អូស​ចម្ងាយ​ប្រហែលជា​២០​ម៉ែត្រ​ពី​កន្លែង​បុក​៕S/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ