​បង្ក្រាប​ឈើ​ខុសច្បាប់​ជិត​៥០០​ដុំ​ដែល​ឈ្មួញ​លាក់ទុក​នៅ​ស្រុក​ចិត្រ​បុរី​

537
ចែករម្លែក
  • 58
    Shares

ដោយ​៖​សេង​ឃួន​/​ក្រចេះ​៖​កម្លាំង​កងរាជអាវុធហត្ថ​ដឹកនាំ​ដោយ​លោក​អ៊ឹម​ចិ​ត្រា​មេបញ្ជាការ​អាវុធហត្ថ​ស្រុក​ចិត្រ​បុរី​សហការ​ជាមួយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ថ្ម​គ្រែ​បាន​ចុះបង្ក្រាប​ឈើ​ខុសច្បាប់​ប្រភេទ​កូន​ក្រឡឹង​បាន​ជិត​៥០០​ដុំ​។​ករណីនេះ​បានធ្វើ​ឡើង​ស្ថិតនៅ​ភូមិ​អញ្ចាញ​ឃុំ​ដារ​ស្រុក​ចិត្រ​បុរី​ខេត្តក្រចេះ​កាលពី​ថ្ងៃទី​១៤​ខែកុម្ភៈ​ឆ្នាំ​២០១៩​។​

​លោក​អ៊ឹម​ចិ​ត្រា​មេបញ្ជាការ​អាវុធហត្ថ​ស្រុក​ចិត្រ​បុរី​បានឱ្យដឹងថា​ការបង្ក្រាប​នេះ​ក្រោម​ការបញ្ជារ​ផ្ទាល់​ពី​លោក​សាន្ដ​ប៊ុន​ថា​ន​មេបញ្ជាការ​អាវុធហត្ថ​ខេត្តក្រចេះ​ដោយ​រូបលោក​ដឹកនាំ​កម្លាំង​សហការ​ជាមួយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បាន​ចុះទៅ​ដល់ទី​តាំង​ដែល​ក្រុម​ឈ្មួញ​លាក់ទុក​ឈើ​ប្រភេទ​កូន​ក្រឡឹង​នៅ​ដី​សម្បទាន​សេដ្ឋកិច្ច ឃុំ​ដារ ស្រុក​ចិត្រ​បុរី​ខេត្តក្រចេះ​ដោយ​កម្លាំង​សមត្ថកិច្ច ប្រមូល​ឈើ​បាន​ជិត​៥០០​ដុំ​។​

​លោក​មេបញ្ជាការ​ស្រុក​រូបនោះ​បន្ដថា​តាម​ការចង្អុលបង្ហាញរ​បស់​លោក​មេបញ្ជាការ​អា​វុ​ធ​ហត្ថ​ខេត្ត បញ្ជា​ឲ្យ​កម្លាំង​អាវុធហត្ថ​គ្រប់​ស្រុក ក្រុង ឲ្យ​ចុះបង្ក្រាប​អោយ​ដូច​ភ្លៀងរលឹម​។​

​លោក​ម៉ី​វុទ្ធី​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ថ្ម​គ្រែ​បានបញ្ជាក់​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី​១៥​ខែកុម្ភៈ​ឆ្នាំ​២០១៩​ឲ្យ​ដឹងថា​ឈើ​ទាំងនោះ​ជា​ឈើ​លេខ​១​ប្រភេទ​កូន​ក្រឡឹង​(​ឈើ​សុ​ក្រំ​)​មាន​ចំនួន​៤៨១​ដុំ​ស្មើរ​ជិត​៤​មែត្រ​គូប​។​ប​ច្ច​ប្បន្ន​ឈើ​ទាំងនោះ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នាំយកទៅ​រក្សា​ទុក្ខ​នៅ​ថ្នាល​បណ្ដុះ​កូនឈើ​ខ្សា​៕S/

​រូបថត​៖អាវុធហត្ថ​ស្រុក​ចុះបង្ក្រាប​គំន​ឈើ​ដែល​ឈ្មួញ​លាក់ទុក

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ