ហាម​មិន​ស្តាប់ អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដាក់​កម្លាំង​ចុះ​កាត់​ស្លាក​យីហោ មាន​នៅលើ​ចិញ្ចើមផ្លូវ​

666
ចែករម្លែក
  • 56
    Shares

ដោយ​: ចាន់តូ / ភ្នំពេញ​: ស្លាក​យីហោ ផ្សាយពាណិជ្ជកម្ម ហាង កន្លែង​លក់ដូរ​ផ្ទាល់ខ្លួន តាមផ្លូវ​២០០៤ ក្នុងភូមិ​សាស្ត្រ សង្កាត់​កកាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ទោះជា​កន្លងមក​ត្រូវបាន អាជ្ញាធរ​ធរ សង្កាត់ ខណ្ឌ រហូតដល់​សាលាក្រុង ជុំវិញ​ដាក់ មកលើ​ចិញ្ចើមផ្លូវ​សាធារណៈ បង្ក​ប៉ះពាល់​សោ​ភ័​ណ្ឌ​ភាព​ដងផ្លូវ គ្មាន​សណ្តាប់ធ្នាប់ ជាងនេះទៅទៀត ត្រូវបាន​សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​លោក ហែម ដា​រិ​ទ្ធ អភិបាល នៃ​គណ​អភិបាលខណ្ឌ ធ្វើការ​ហាមឃាត់ ការដាក់​ស្លាក ឡូហ្គោ ប៉ាណូ មកលើ​ចិញ្ចើមផ្លូវ​សាធារណៈ តម្រូវ​ឲ្យ​ម្ចាស់​រុះរើ​ដកចេញ​។

​ក៏ប៉ុន្តែ ស្ងាត់ៗ ត្រូវបាន​បុគ្គល ម្ចាស់​ហាង ផ្ទះ​អ្នកលក់ដូរ​មួយចំនួន លួច​យក​ស្លាក់​មក​ដាំ មក​លើក​បញ្ឈរ ប៉ះពាល់​ចិញ្ចើមផ្លូវ សាធារណៈ ត្រូវបាន​កម្លាំង​សាលាខណ្ឌ​ពោធិ​សែន​ជ័យ ចុះ​រៀបចំ​សណ្តាប់ធ្នាប់ កាត់​ស្លាក​ទាំងនោះ​ចេញ នា​ព្រឹក ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅតាម​ផ្លូវ​២០០៤ ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​តាម​អាជ្ញាធរ​បាន​ឲ្យ​ដឹងថា បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​អាជីវកម្ម ហាង ផ្ទះ​អ្នកលក់ដូរ គួរណា ចូលរួម​សហការ ដើម្បី សោ​ភ័​ណ្ឌ​ភាព ដងផ្លូវ ក្នុង​មូលដ្ឋាន​របស់​យើង ជៀសវាង មាន​ស្លាក​យីហោ ប៉ាណូ រខេក រខក រញ៉េរញ៉ៃ គ្មាន​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ ប៉ះពាល់ សណ្តាប់ធ្នាប់​សាធារណៈ អាជ្ញាធរ​ហាម​ហើយ​ហាម​ទៀត​។​

​ដោយ​មើល​ទៅតាម​ដងផ្លូវ ចំណុច​ខាងលើ នៅតែមាន​ស្លាក តាម​ចិញ្ចើមផ្លូវ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែកុម្ភៈ នេះ សាលាខណ្ឌ​ពោធិ​សែន​ជ័យ ចាត់​កម្លាំង​ចុះ​កាត់ រុះរើ​ចេញ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម