លោក​ម៉ា​ឌូ​រ៉ូ​ចោទ​អាមេរិក​ថា​លួច​លុយ​រាប់ពាន់​លាន​ដុល្លារ និង​ផ្តល់​សុទ្ធតែ​ជំនួយ​អាហារ​ស្អុយរលួយ​

681
ចែករម្លែក
  • 499
    Shares

​ប្រធានាធិបតី​វេ​ណេ​ស៊ុយ​អេ​ឡា​លោក​នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ​បាន​វាយបក​ទៅលើ​សហរដ្ឋអាមេរិក​វិញ​កាលពី​ថ្ងៃ​សុក្រ​ទី​១៥​កុម្ភៈ​ដោយ​ចោទថា​បាន “​លួច​” លុយរាប់​ពាន់​លាន​ដុល្លារ​និង​ផ្តល់ជំនួយ​មនុស្សធម៌ ដែល​សុទ្ធ​ជា​អាហារ “​ស្អុយរលួយ​”​។​

​ជំនួយ​អាមេរិក​ជាច្រើន​កំពុង​គរ​នៅក្នុង​ប្រទេស​កូ​ឡុំ​ប៊ី​នៅ​ជិត​ព្រំដែន​ជាមួយ​វេ​ណេ​ស៊ុយ​អេ​ឡា ខណៈ​មេដឹកនាំ​ប្រឆាំង​លោក​ហ្វ័​ន ក្វា​យ​ដូ​បាន​ប្តេជ្ញា​ប្រឆាំងនឹង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់លោក​ម៉ា​ឌូ​រ៉ូ​ដើម្បី​រារាំង​ជំនួយ​ទាំងនោះ​ពី​ការហូរចូល​ក្នុងប្រទេស​។​

​លោក​ម៉ា​ឌូ​រ៉ូ​បាន​និយាយ​នៅក្នុង​ព្រឹត្តិការណ៍​មួយ​នៅ​ទីក្រុង Ciudad Bolivar ភាគ​ឦសាន​ប្រទេស​យ៉ាង​ដូច្នេះ​ថា “​វា​ជា​អន្ទាក់​លាក់​មុខ​មួយ ដែល​ពួកគេ​កំពុង​បង្ហាញ​នៅក្នុង​ម្ហូបអាហារ​ស្អុយរលួយ​និង​កខ្វក់​ទាំងនោះ​”​។​

​ដោយ​សំដៅ​ទៅលើ​សហរដ្ឋអាមេរិក មេដឹកនាំ​សង្គមនិយម​រូបនេះ​បាន​និយាយថា “​ពួកគេ​បាន​លួច​លុយ​៣០​ពាន់​លាន​ដុល្លារ​និង​ផ្តល់​អាហារ​ស្អុយរលួយ ៤ ប្រភេទ​”​។​

​វេ​ណេ​ស៊ុយ​អេ​ឡា​កំពុង​ស្ថិតនៅ​ចំ​កណ្តាល​នៃ​វិបត្តិ​សេដ្ឋកិច្ច​ដែល​បាន​បណ្តាលឱ្យ​មនុស្ស​រាប់លាន​នាក់​ស្ថិតក្នុង​ភាពក្រីក្រ​និង​ប្រឈម​នឹង​កង្វះខាត​របស់​ចាំបាច់​ជា​មូលដ្ឋាន​ដូចជា​អាហារ​និង​ថ្នាំ​។​

​លោក​ក្វា​យ​ដូ ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ​ប្រទេស​ចំនួន ៥០ ជា​ប្រធានាធិបតី​បណ្តោះអាសន្ន បាន​ចោទប្រកាន់​លោក​ម៉ា​ឌូ​រ៉ូ​ថា​បង្កឱ្យមាន​វិបត្តិ​សេដ្ឋកិច្ច​តាមរយៈ​ការគ្រប់គ្រង​មិនបាន​ត្រឹមត្រូវ​។​

​មេបក្ស​ប្រឆាំង ដែល​ប្រកាស​ខ្លួនឯង​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​កាលពី​ខែ​មុន បាន​សន្យា​នាំ​ជំនួយ​ទាំងនោះ​ចូលក្នុង​ប្រទេស​ឱ្យបាន​នៅត្រឹម​ថ្ងៃទី ២៣ កុម្ភៈ​៕ ដោយ៖ កញ្ញាដាលីស

ប្រធានាធិបតី​វេ​ណេ​ស៊ុយ​អេ​ឡា​លោក​នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ

ទីតាំងផ្សាយពាណិជ្ជកម្ម