ទាហាន​ស្រី​អង់គ្លេស​ម្នាក់​ត្រូវគេ​ស៊ើបអង្កេត​រឿង​ថតរូប​ស្រើបស្រាល​បង្ហោះ​លើ​វេ​ប​សាយ​សិច​

2846
ចែករម្លែក
  • 22
    Shares

​គ្រប់គ្នា​សុទ្ធ​តែមាន​អតីតកាល ហើយ​ទាហាន​ស្រី​អង់គ្លេស​វ័យ ២៦ ឆ្នាំ​រូបនេះ​ក៏​គ្មានអ្វី​ខុសប្លែក​ពី​គេ​ដែរ​។ រូបថត​សិច​ស៊ី​ចាស់ៗ​របស់​នាង​បានក្លាយ​ជាការ​លាតត្រដាង​ដ៏​ភ្ញាក់ផ្អើល​សម្រាប់​សហសេវិក​និង​មេៗ​របស់​នាង​។​

​ទាហាន​អង់គ្លេស​ឈ្មោះ ប្រ៊ី​អូ​នី មួ​រ៉េ (Briony Murray) កំពុង​ជួប​ស្ថានភាព​លំបាក បន្ទាប់ពី​រូបថត​និង​វីដេអូ​ស្រើបស្រាល​រាប់រយ​របស់​នាង​បាន​លេច​លើ​វេ​ប​សាយ​សិច​។​

​ថ្វីបើ​ការថតរូប​ស្រើបស្រាល​ទាំងនោះ​ត្រូវបាន​ធ្វើឡើង​មុនពេល​នាង​ចូល​បម្រើកងទ័ព​អង់គ្លេស​ក៏ពិតមែន ប៉ុន្តែ​ការពិត​ដែលថា​រូបភាព​និង​វីដេអូ​ទាំងនោះ​នៅតែ​លេច​លើ​អន​ឡាញ បានធ្វើឱ្យ​នាង​ត្រូវបាន​សួរដេញដោល​ដោយ​មេ​កំពូលៗ​របស់​នាង​។​

​ទោះយ៉ាងណា ទាហាន​ស្រី​អាយុ ២៦ ឆ្នាំ​រូបនេះ​នឹងមិន​ប្រឈម​ចំណាត់ការ​វែងឆ្ងាយ​អី​នោះទេ ពីព្រោះ​នាង​គឺជា “​ទាហាន​ល្អ​”​។ នេះ​បើ​យោងតាម​កាសែត​នានា​របស់​អង់គ្លេស​។​

​ប្រភព​មួយ​បាន​ប្រាប់​កាសែត The Sun ថា “​យោធា​ជួល​គ្រប់​ប្រភេទ​មនុស្ស​ទាំងអស់​។ ប៉ុន្តែ​មនុស្ស​គ្រប់គ្នា​ភ្ញាក់ផ្អើល​ខ្លាំង​ចំពោះ​ព័ត៌មាន​ប្រវត្តិរូប​របស់​នាង​ប្រ៊ី​អូ​នី​។ នាង​ទើប​ចូលរួម​ជាមួយ​កងទ័ព​យើង​មិនទាន់​យូរ​នៅឡើយ​ទេ​។ ទោះយ៉ាងណា នាង​បានបង្ហាញ​រួចទៅហើយ​ថា​នាង​ក៏មាន​ការភ្ញាក់ផ្អើល​ខ្លាំង​ដែរ​ការ​លេច​ធ្លាយ​រូប​ទាំងនោះ​។ អ្នកខ្លះ​ប្រហែលជា​និយាយថា វា​ជាការ​អាម៉ាស់ ដែល​នាង​បោះបង់ចោល​ការងារ​ចាស់​របស់​នាង​។ ប៉ុន្តែ​នាង​មាន​អាជីព​វែងឆ្ងាយ​នៅខាងមុខ​ក្នុង​ជួរ​កងកម្លាំងប្រដាប់អាវុធ​”​។​

​ក្នុង​រូបថត​ខ្លះ នាង​បាន​ថត​ក្នុង​ឈុត​ឯកសណ្ឋាន​សិស្សសាលា ខណៈ​រូប​ខ្លះទៀត​នាង​ស្លៀកពាក់​ឈុត​រាត្រី​សិច​ស៊ី​ជាមួយ​ខោ​ត្រ​នា​ប់​និង​អាវ​ត្រ​នា​ប់​។

​តាម​ដឹង នាង​បានចាប់ផ្តើម​អាជីព​ថត​ស្រាត​ក្នុង​ឆ្នាំ ២០១៣ ដោយ​ប្រើ​ឈ្មោះថា​ប្រ៊ី​អូ​នី អឹម (Briony M)​។​

​ប្រភព​មួយ​បាន​ប្រាប់​កាសែត The Sun ថា “​គ្រប់គ្នា​សុទ្ធ​តែមាន​ប្រវត្តិ​។ នាង​ជា​ទាហាន​ល្អ នោះ​ហើយ​ទើប​ជា​រឿង​សំខាន់​”៕ ដោយ៖ កញ្ញាដាលីស

រូប​សិច​ស៊ី​របស់​ប្រ៊ី​អូ​នី មួ​រ៉េ លេច​ពេញ​វេ​ប​សាយ​សិច ដែល​សូម្បី​សាមីខ្លួន​ក៏​មិន​នឹកស្មាន​ដល់​ដែរ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ