​បើក​វគ្គ​ពង្រឹងសមត្ថភាព​ការងារ​នគរបាល​និង​សហគមន៍​

755
ចែករម្លែក
  • 12
    Shares

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​ដោយមាន​ការគាំទ្រ​ពី​នាយកដ្ឋាន​កិច្ចការ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​និង​គម្រោង​CPI ព្រមទាំង​មានការ​ចង្អុល​ណែនាំ​ពី​លោក ឧ​ត្ត​ម​សេនីយ៍​ទោ​អ៊ុច សុខុន​ស្នងការ​នគរបាល​ខេត្ត​
​បាត់ដំបង​កាលពី​ថ្ងៃទី​១៥​ខែកុម្ភៈ​ឆ្នាំ​២០១៩​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បាន​សហការ​ជាមួយ​នគរបាល​ស្រុក​ឯក​ភ្នំ បើក​វគ្គ​បំប៉ន ពង្រឹងសមត្ថភាព​ការអនុវត្ត​ការងារ​នគរបាល និង​សហគមន៍​ដល់​ក្រុមប្រឹក្សាឃុំ មេភូមិ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល និង​ប្រជា​ការពារ​សរុប​ជាង​១០០​នាក់​។​

​មន្ត្រីនគរបាល​ខេត្ត​បានឱ្យដឹងថា ការបើក​វគ្គ​បំប៉ន​ព​ង្រឹ​ង​សមត្ថភាព​ការងារ​នគរបាល​នេះ គឺ​បាន​ប្រព្រឹត្ត​ធ្វើឡើង​នៅ​សាលប្រជុំ​សាលាស្រុក​ឯក​ភ្នំ​រយៈពេល​១​ថ្ងៃ​ក្រោម​អធិបតីភាព លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ឹង សុង​យូ ស្នងការរង​ទទួល​កិច្ចការ​ប៉ុស្តិ៍ តំណាង​លោកស្នងការ​នគរបាល​ខេត្តបាត់ដំបង លោក សម សុជាតិ អភិបាល​ស្តីទី នៃ​គណៈ​អភិបាលស្រុក​ឯក​ភ្នំ ។​

​ក្នុងនោះ​សមាសភាព​អញ្ជើញ​ចូលរួម​មាន លោក វរៈសេនីយ៍ឯក ឡុង យោធា​វីរៈ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ឯក​ភ្នំ (​រៀបចំ​កម្មវិធី​) និង​លោក វរសេនីយ៍ត្រី ញ៉ែម ឈន នាយការិយាល័យ​កិច្ចការ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្តីទី​(​ជា​គ្រូ​បង្គោល​) លោក​អធិការរង លោក​អភិបាលរង​ស្រុក​,​ក្រុមការងារ​ថ្នាក់​ខេត្ត​សិក្ខាកាម​ជា​នគរបាល​ប្រជា​ការពារ​ក្រុមប្រឹក្សាឃុំ​និង​មេភូមិ​ក្នុងស្រុក​សរុប​ចំនួន​១២៧​នាក់​៕S/

រូប​ថ​តៈ​លោក​អ៊ឹង សុង​យូ​ស្នងការរង​និង​សិក្ខាកាម​ចូលរួម​

ទីតាំងផ្សាយពាណិជ្ជកម្ម