​យោធា​វរៈ​ព្រំដែន​រង​ការរិះគន់​ពី​ពលរដ្ឋ​ថា​រំលោភ​យក​ដី​គាត់​ទាំង​ស្រស់​

721
ចែករម្លែក
  • 317
    Shares

​ដោយ​៖​អូរ​ស្មាច់​/​ឧ​ត្ត​មានជ័យ​៖​មេបញ្ជាការ​យោធា​វរៈ​ការពារ​ព្រំដែន​លេខ​៤០២​រង​ការចោទប្រកាន់​ពី​ប្រជាពលរដ្ឋ​ចំនួន​១៤​គ្រួសារ​ថា​បាន​រំលោភ​យក​ដីធ្លី​របស់​ពួកគាត់​ទាំង​ភ្នែក​ស្រស់​លើដី​ទំហំ​ជាង​៤០​ហិកតា ស្ថិតនៅ​ភូមិ​ចំការចេក សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​លោក​ប៊ូ​ប៊ុន​ថា​តំណាង​ប្រជាពលរដ្ឋ​១៤​គ្រួសារ​បានឱ្យដឹងថា​ពួកគាត់​ជា​ប្រជាពលរដ្ឋ​ទាំង​១៤​គ្រួសារ​បាន​បាន​អះអាងថា​បាន​កាន់កាប់​ដីធ្លី​និង​អាស្រ័យ​ផល​លើ​ទីតាំង​ដី​ទំហំ​ចំនួន​៤៣,៥​ហិកតា​ចាប់ពី​ឆ្នាំ​២០០៤-២០០៥​មក​ម្លេះ​គឺមាន​រយៈពេល​ជាង​១០​ឆ្នាំ​។​

លុះ​មកដល់​ពាក់កណ្តាល​ខែធ្នូ​ឆ្នាំ​២០១៨ លោក ប៉ុក សុផល ដែល​ទើបនឹង​ផ្លាស់​មកកាន់​ដំណែង​ជា​មេបញ្ជាការ​យោធា​វរៈ​ការពារ​ព្រំដែន​លេខ​៤០២(​ថ្មី​)​បាន​នាំ​កម្លាំង​ដើរ​សម្លុត​គម្រាមកំហែង​និង​បំផ្លិច​បំ​ផា​ញ​ទ្រព្យសម្បត្តិ​និង​រំលោភ​យក​ដីធ្លី​របស់​ពួកគាត់​។​

លោក​បន្តថា​ជាក់ស្តែង​នូវ​ថ្ងៃទី​១៨​ខែធ្នូ​ឆ្នាំ​២០១៨​កន្លងមកនេះ​លោក​មេបញ្ជាការ​រូបនេះ​បានចេញ​បញ្ជា​ដល់​កម្លាំង​ចំនួន​៦​នាក់​ប្រដាប់​ដោយ​អាវុធ​វែង​ខ្លី​គ្រប់​ដៃ​បាន​យក​គ្រឿងចក្រ​(​អេ​ស្ការ​វ៉ូ​ទ័​រ​)​មួយគ្រឿង​ចូលទៅ​ឈូសឆាយ​ទន្ទ្រាន​លើដី​ពួកគាត់​។​ខណៈ​ថា​ធ្វើ​ផ្លូវ​សម្រាប់​កងទ័ព​មានការ​អនុញ្ញាត​ត្រឹមត្រូវ​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច ក្រសួងការពារជាតិ​និង​ប្រមុខ​រាជ​រដ្ឋ​ភិ​បាល​ផងដែរ​។​

​លោក​អ៊ុក​ប៊ុនហេង​ចៅសង្កាត់​អូរ​ស្មាច់​បានឱ្យដឹងថា​ពលរ​ដ្ឋ​ចំនួន​១៤​គ្រួសារ​លោក​ទ​ទូល​ស្គាល់​និង​មាន​លិខិតបញ្ជាក់​កាន់កាប់​ដីធ្លី​ជា​កម្ម​សិទ្ធ​របស់​ពួកគាត់​ពិតជា​ត្រឹមត្រូវ​។​ទាក់ទង​និង​ការរិះគន់​ពី​ប្រជាពលរដ្ឋ​ដែលមាន​ទំនាស់​ដីធ្លី​ទាំង​ចំនួន​១៤​គ្រួសារ​នេះ​លោក​ប៉ុក​សុផល​មេបញ្ជាការ​វរៈ​ការពារ​ព្រំដែន​លេខ​៤០២​បានឱ្យដឹងថា​គាត់​បាន​យក​គ្រឿងចក្រ​ទៅ​ឈូសឆាយ​នោះ​គឺ​ធ្វើ​ផ្លូវ​កងទ័ព​មិនបាន​ហុំ​ព័ទ្ធ​យក​ដី​ពលរដ្ឋ​នោះទេ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម