អគ្គិភ័យ​កើតឡើង​៤​ករណី​ក្នុង​ថ្ងៃ​តែមួយ នៅ​រាជធានី​ភ្នំពេញ

780
ចែករម្លែក
  • 45
    Shares

​ដោយ​: ចាន់តូ / ភ្នំពេញ​: ដោយសារ​កក្តា​មនុស្ស ធ្វេសប្រហែស ស្រប​អំឡុងពេល​អាកាសធាតុ ក្តៅ ស្ងួត ងាយ​ប្រឈម​នឹង​កើតមាន​គ្រោះ​អគ្គិភ័យ ឆាបឆេះ​លឿន កាលបើ​ខ្វះ​ការប្រុងប្រយ័ត្ន គ្រាន់តែ​នៅក្នុង​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៩ អគ្គិភ័យ​កើតឡើង ក្នុង​រា​ជធ​នី​ភ្នំពេញ តែ​មិន​ប៉ះពាល់​ដល់ផ្ទះ​ប្រជាពលរដ្ឋ​ឡើយ ហើយក៏​មិន​បង្ក​ឲ្យ​អ្នកណា​រងរបួស​ដែរ ចំនួន​៤​លើក ៤​កន្លែង​ផ្សេងគ្នា ក្នុង​សង្កាត់​កោ​ករ​កា មួយកន្លែង ភ្លើង​ឆេះ កម្ទេច​ឈើ រ៉ូឡូ ខ្សែកាប​អុ​ប​ទិច នៅ​ក្នង​ណ្ឌ​ពោធិ​សែន​ជ័យ កើតមាន​អគ្គិភ័យ​ចំនួន​២​លើក នៅក្នុង​សង្កាត់​កំបូល និង​នៅក្នុង​សង្កាត់​ចោមចៅ​២ នៅ​ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ ។​

​ទោះជា​យ៉ាងណាក្តី ដើម្បី​បង្កា និង​ទប់ស្កាត់​គ្រោះ​អគ្គិភ័យ​ខាងលើ កម្លាំង ភ្នាក់ងារ ក្រុម​ពន្លត់​អ​គ្គី័​យ អង្គភាព​៧១១ កងពលតូច​លេខ​៧០ កងពលតូច​ឆ័​ត្រ​យោង ស​ង្ន​ការ​រាជធានី​ភ្នំពេញ ចេញ​ប្រតិបត្តិការ សង្គ្រោះ​គ្រោះ​អគ្គិភ័យ​ខាងលើ​ទាំង​៣​អង្គភាព តាំងពីព្រឹក​ទល់​ល្ងាច ក្នុង​ថ្ងៃទី​១៦ នេះ​ស៊ូ​ដាច់បាយ ដាច់ទឹក​បង្ហូរញើស ដើម្បី​ការពារ ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ ។​

​អគ្គិភ័យ​លើក​ទី​១ នៅវេលា​ម៉ោង​៨​និង​៤០​នាទី​ព្រឹក ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅក្នុង ភូមិ​ត្រពាំង​ពោធិ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ភ្លើង​ឆេះ​កម្ទេច​ឈើ រ៉ូឡូ​ខ្សែកាប​អុ​ប​ទិច ផ្តើម​ឆេះ​មកពី​ដុត​សម្រាម ឆេះ​ដល់​ស្មៅ រាល​ដល់ រ៉ូឡូ​ខ្សែកាប និង​កម្ទេច​ឈើ ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ អង្គភាព​៧១១ កងពលតូច​លេខ​៧០ ចំនួន​៣​គ្រឿង រថយន្ត​ស្នងការ​ក្រុង​ចំនួន​៣​គ្រឿង បាញ់​ទឹក​រហូតដល់​ភ្លើង​រលត់ទៅវិញ រថយន្ត​ពន្លត់​អគ្គិភ័យ​មិនទាន់​វិល​ចូល​អង្គភាព​វិញ​ផង ស្រាប់តែ​នៅវេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ដដែល មាន​អគ្គិភ័យ​កើតឡើង​មួយកន្លែង​ទៀត នៅក្នុង​ភូមិ​ផ្សារ​កំបូល សង្កាត់​កំបូល ខណ្ឌ​ពោធិ​សែន​ជ័យ ផ្តើមចេញពី ដុត​សម្រាម ភ្លើង​ឆេះ​រាល​ដល់​គនរ​ឈើ ឆេះ​យ៉ាង​សន្ធោសន្ធៅ រថយន្ត​ពន្លត់​អគ្គិភ័យ​លើក​នេះ​ចេញទៅ​ច្រើន រហូតដល់​១៦​គ្រឿង មកពី​អង្គភាព​៧១១ កងពលតូច​លេខ​៧០ ចំនួន​៥​គ្រឿង កងពលតូច​ឆ័​ត្រ​យោង​ចំនួន​៣​គ្រឿង ស្នងការ​ក្រុង​ចំនួន​៨​គ្រឿង បាញ់​ទឹក​រហូតដល់​ភ្លើង​រលត់ទៅវិញ ហើយ​រថយន្ត​ទើបតែ​យុទ្ធ​ដំណើរ​មិនទាន់​ដល់​អ្គ​ភាព​រៀងខ្លួន​ផង ស្រាប់តែ​នៅវេលា​ម៉ោង​៣​និង​៣០​នាទី រសៀល កើតមាន​អគ្គិភ័យ​កើតឡើង​មួយ​ករណី​ទៀត ឆេះ​វាលស្មៅ ក្នុង​ដីឡូត៍ របង​ថ្ម​ព័ទ្ធជុំវិញ ម្ចាស់​ទុកចោល នៅក្នុង​ភូមិ​ស្រែ​ជម្រៅ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ​ដដែល ករណី​លើក​នេះ​ការសន្និដ្ឋាន សង្ស័យ​មាន​អ្នក​បោះ​កន្ទុយបារី ប៉ះចំ​ស្មៅ​ដែល​ងាប់​ស្រាប់​នោះ ទើប​បង្កើតជា​មុខ​ភ្លើង ឆាបឆេះ​លឿន ហើយ​ជៀសវាង ប៉ះពាល់​ដល់ផ្ទះ​ពលរដ្ឋ រោងចក្រ​នៅ​ជុំវិញ ត្រូវបាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៥​គ្រឿង អង្គភាព​៧១១ ចំនួន​២​គ្រឿង ស្នងការ​ក្រុង​ចំនួន​៣​គ្រឿង រួមគ្នា​បាញ់​ទឹក​ព​ន្ល់​ភ្លើង ។ រីឯ​នៅ​ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ​២ ខណឌមានជ័យ ភ្លើង​ឆេះ​វាលស្មៅ រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៣​គ្រឿង របស់​ស្នងការ​ក្រុង បាញ់​ទឹក​ពន្លត់ភ្លើង កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៩ ។​

​ករណី​គ្រោះ​អគ្គិភ័យ​ទាំង​៤​ករណី​ផ្សេងគ្នា ក្នុង​ថ្ងៃ​តែមួយ​នេះ មិន​បង្ក​ប៉ះពាល់​ដល់ផ្ទះ​ពលរដ្ឋ​ឡើយ ហើយក៏​មិន​បង្ក​ឲ្យ​អ្នកណា​រងរបួស​ដែរ គ្រាន់តែ​ខូចខាត សម្ភារៈ ខ្សែកាប អូស ឈើ​កម្ទេច តែប៉ុណ្ណោះ ៕​