អគ្គិភ័យ​នៅ​បង់​ក្លា​ដែស សម្លាប់​មនុស្ស​៩​នាក់​

705
ចែករម្លែក
  • 8
    Shares

​មន្ត្រី​ម្នាក់​បាន​និយាយ​ថា​អគ្គិភ័យ​បាន​ឆាបឆេះ​ខ្លាំង​នៅ​តំបន់​ក្រីក្រ​ដែល​មាន​មនុស្ស​រស់​នៅ​ច្រើន​នៅ​ទីក្រុង​មួយ​នៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​បង់​ក្លា​ដែស​កាលពី​ថ្ងៃអាទិត្យ​ទី​១៧​កុម្ភៈ ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់​៩​នាក់​និង​រងរបួស​ជាច្រើន​នាក់​ទៀត​។​

​លោក Jasim Uddin មន្ត្រី​អគ្គិភ័យ​នេះ បាន​និយាយថា​អគ្គិភ័យ​នេះ​បាន​ឆេះ​ឡើង​កាលពី​ព្រឹក​ថ្ងៃអាទិត្យ នៅក្នុង​តំបន់​ចាក់​តៃ នៃ​ទីក្រុង​ជីតា​ហ្គុ​ង​ខណៈ​ដែល​ពួក​អ្នករស់នៅ​តំបន់​ក្រីក្រ​នោះ បាន​កំពុង​ដេកលក់​។

​ទីក្រុង​ជីតា​ហ្គុ​ង ស្ថិតនៅ​ចម្ងាយ​២១៦​គីឡូម៉ែត្រ​ពី​ទីក្រុង​ដា​ក្កា​។

​លោក​បា​និយាយថា ផ្ទះ​តូចៗ​យ៉ាងតិចណាស់​២០០​ផ្ទះ ត្រូវបាន​បំផ្លាញ​ដោយ​ភ្លើង​ឆេះ​នេះ នៅ​មុន​ពេល​ក្រុម​អ្នក​អគ្គិភ័យ បាន​គ្រប់គ្រង​ភ្លើង​ឆេះ​នេះ​បាន​នោះ​។​

​លោក​បាន​និយាយថា មូលហេតុ​នៃ​ភ្លើង​ឆេះ​នេះ មិន​ត្រូវ​បាន​ដឹង​នៅ​ឡើង​ទេ ហើយ​ថា​ការស៊ើបអង្កេត ត្រូវបាន​ធ្វើឡើង​៕​ដោយ​៖​សុខា​/sn

អគ្គិភ័យ​បាន​ឆេះ​ខ្លាំង​នៅ​តំបន់​ក្រីក្រ​មនុស្ស​រស់នៅ​ច្រើន​នៅ​ទីក្រុង​ជីតា​ហ្គុ​ង​ប្រទេស​បង់​ក្លា​ដែស កាលពី​ថ្ងៃអាទិត្យ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ