ដេវីដ ល្វី​ស អះអាងថា កីឡាករ​ឆេ​ល​ស៊ី​គាំទ្រ​លោក ម៉ូ​រី​ស៊ី​យ៉ូ សារី​

529
ចែករម្លែក

ខ្សែការពារ ដេវីដ ល្វី​ស (David Luiz) របស់​ក្លឹប​ឆេ​ល​ស៊ី​អះអាងថា ក្លឹប​នេះ​មាន​អនាគត​អស្ចារ្យ ក្រោម​ការដឹកនាំ​របស់​លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) ហើយ​ថា កីឡាករ​ទាំងអស់ នៅតែ​ស្មោះត្រង់​ចំពោះ​អ្នកចាត់ការ​រូបនេះ​។​
​ ​
លោក សារី ស្ថិតនៅក្រោម​សម្ពាធ​ខ្លាំង​បន្ទាប់ពី​ក្លឹប​ឆេ​ល​ស៊ី​ក​ចាញ់​បី​ប្រកួត​ជាប់​គ្នា នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ដោយ​របូត​១២​គ្រាប់​និង​ខកខាន​មិនបាន​រក​១​គ្រាប់​សោះ​។​
​ ​
ជ័យជម្នះ​២-១ នៅ​ជើង​ទី​១​នៅ​វគ្គ​ចាញ់​ធ្លា​ក់លើ​ក្រុម Malmo ក្នុង​ក្របខណ្ឌ Europa League កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ បានផ្តល់​កម្លាំងចិត្ត​បន្តិច​វិញ​ដល់​ក្រុម​នេះ ហើយ ល្វី​ស អះអាងថា កីឡាករ​គាំទ្រ​អ្នកចាត់ការ​រូបនេះ​។​
​ ​
នៅពេល​សួរថា តើ​កីឡាករ​ឆេ​ល​ស៊ី​ជឿ​លើ​ទម្រង់​លេង​របស់លោក សារី ឬ​យ៉ាងណា ល្វី​ស បាន​និយាយថា “​បាទ​! ពីព្រោះ​យើង​ប្រជុំ​ច្រើនលើក​មកហើយ​និង​សាក​សួរថា បើ​ពួកគេ​មិន ជឿជាក់ សូម​និយាយ​ចេញមក​។ គ្មាន​នរណាម្នាក់​និយាយ​អ្វី​ទេ​។ ពីព្រោះ​គ្រប់គ្នា​ជឿជាក់​”​។​
​ ​
ល្វី​ស បន្តថា “​វា​គឺជា​ផ្នែក​នៃ​ដំណើរការ​។ យើង​ចាញ់​ក្រុម​ខ្លាំង​ក្នុង​ពិភពលោក​នៅពេលនេះ គឺ​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​។ ពួកគេ​ល្អ​ជាង​យើង​តាំងពីដើម​ដល់ទី​បញ្ចប់​។ យើង​ចាញ់​ពីរ​បី​ប្រកួត ពីព្រោះ​នេះ​គឺជា​ផ្នែក​នៃ​ដំណើរការ​”​។​
​ ​
​ក្រុម​ឆេ​ល​ស៊ី​នឹង​ប្រឈម​មុខជា​មួយក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​នៅក្នុង​ប្រកួត​ជុំ​ទី​៥​ក្របខណ្ឌ FA Cup នៅ​ពហុកីឡាដ្ឋាន Stamford Bridge ។ ល្វី​ស ដឹងថា ឆេ​ល​ស៊ី​ប្រឈម​នឹង​ក្រុម ដែល​កំពុង​ឡើង​ជើង​ក្រោម​ការដឹកនាំ​របស់លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែការពារ ដេវីដ ល្វី​ស (David Luiz)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ