សន់ ហឿង​មីន គ្រោង​ចុះកិច្ចសន្យា​ថ្មី ដែលមាន​ប្រាក់​ឈ្នួល ១៥០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​

568
ចែករម្លែក

កីឡាករ សន់ ហឿង​មីន (Son Heung Min) គ្រោង​នឹង​ទទួលបាន​ការតំឡើង​ប្រាក់​ឈ្នួល ជាការ​ផ្តល់រ​ង្វាន់​លើកទឹកចិត្ត​សម្រាប់​រដូវ​កាល​ដ៏​អស្ចារ្យ​របស់​កីឡាករ​រូបនេះ​ជាមួយ​ក្រុម Tottenham ។​
​ ​
​កីឡាករ​កូរ៉េ​រូបនេះ​ទើបបាន​ចុះកិច្ចសន្យា​ថ្មី​រយៈពេល​៥​ឆ្នាំ​កាលពី​ខែកក្កដា ប៉ុន្តែ​ថ្នាក់ដឹកនាំ​របស់​ក្លឹប Spurs បាន​ត្រៀម​ផ្តល់​កិច្ចសន្យា​ថ្មី​ទៀត​ដល់​កីឡាករ​រូបនេះ​មុនពេល​ចាប់ផ្តើម​រដូវ​កាល​បន្ទាប់​។​
​ ​
គេ​រំពឹងថា ការចរចា​នឹង​ចាប់ផ្តើម​នៅ​រដូវក្តៅ ខណៈ​មានការ​អះអាងថា ក្លឹប​ចាត់ទុក​តំណែង​លេង របស់ សន់ ហឿង​មីន ថា ជា​សមាជិក​ម្នាក់​ក្នុងចំណោម​សមាជិក​សំខាន់​ក្នុង​ក្រុម​របស់លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino) ។​
​ ​
កិច្ចព្រមព្រៀង​បច្ចុប្បន្ន​របស់ សន់ គឺមាន​ប្រាក់​ឈ្នួល​ប្រហែល​១១០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍ ប៉ុន្តែ​កីឡាករ​រូបនេះ​រំពឹងថា នឹង​ទទួលបាន​លក្ខខណ្ឌ​ថ្មី ដើម្បី​រំកិល​ទៅ​កៀក​នឹង​ប្រាក់​ឈ្នួល របស់​កីឡាករ ដេ​ឡេ អា​លី (Dele Alli) ដែរ ដែលមាន​ប្រាក់​ឈ្នួល​១៥០.០០០​ផោន​ក្នុង មួយ​សប្តាហ៍​។​
​ ​
​បើទោះបីជា​ល្បី​ថា ពិបាក​ចរចា​ជាមួយ​ក៏ដោយ ក៏​នាយក​ក្លឹប ដា​នី​ញែ​ល ឡេ​វី (Daniel Levy) ល្បីល្បាញ​ចំពោះ​ការផ្តល់​រង្វាន់​ដល់​កីឡាករ​របស់លោក​តាម​រយៈ​កិច្ចសន្យា​ថ្មី​នៅពេល​ពួកគេ ធ្វើ​បានល្អ​។

​ចាប់តាំងពី​ខែតុលា​មក​កីឡាករ​វ័យ​២៦​ឆ្នាំ​រូបនេះ​រកបាន​១៦​គ្រាប់​ក្នុង​២៣​ប្រកួត​នៅ​គ្រប់​ក្រ​ខណ្ឌ ប្រកួត​សម្រាប់​ក្រុម Spurs ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​កីឡាករ សន់ ហឿង​មីន (Son Heung Min)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ