ពួក​រដ្ឋ​អ៊ីស្លាម​នៅសល់​ទឹកដី​មិន​ដល់ក​ន្លះ​គីឡូម៉ែត្រ​ការ៉េ​ទេ​នៅ​ស៊ី​រី​

622
ចែករម្លែក
  • 1
    Share

​កងកម្លាំង​ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​១៧​កុម្ភៈ​ថា ក្រុម​ជី​ហាដ​ក្បាលរឹង​បាន​រាំងខ្ទប់​ផ្លូវ​ចេញពី​ទឹកដី​ចុងក្រោយ​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម​របស់​ពួកគេ​នៅក្នុង​ប្រទេស​ស៊ី​រី​ដោយ​រារាំង​ជន​ស៊ីវិល​រាប់រយ​នាក់​មិនឱ្យ​រត់គេចខ្លួន​។​

​ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់ ត្រាំ​បាន​អំពាវនាវ​ឱ្យ​សម្ព័ន្ធមិត្ត​អឺរ៉ុប​របស់លោក​មក​យក​ពួក​ជី​ហាដ​និយម​ដែល​ចាប់ខ្លួនបាន​នៅក្នុង​ប្រទេស​ស៊ី​រី ដោយ​ជំរុញ​ឱ្យ​បែលហ្ស៊ិក​អំពាវនាវ​ឱ្យមាន “​ដំណោះស្រាយ​អឺរ៉ុប​” ចំពោះ​បញ្ហា​សន្តិសុខ​។​

​ពួក​រដ្ឋ​អ៊ីស្លាម​បានប្រកាស​រដ្ឋ​ពាក់កណ្តាល​ស្វយ័ត​នៅ​ផ្នែក​ជាច្រើន​នៃ​ប្រទេស​ស៊ី​រី​និង​ប្រទេសជិតខាង​អ៊ីរ៉ាក់​ក្នុង​ឆ្នាំ ២០១៤ ប៉ុន្តែ​ចាប់តាំងពី​ពេល​នោះមក​បាន​បាត់បង់​ទឹកដី​ទាំងអស់​តែម្តង លើកលែងតែ​ដី​តូច​មួយ​ដែលមាន​ទំហំ​មិន​ដល់​កន្លះ​គីឡូ​ម៉ែត្រការ៉េ​ផង​នៅ​ភាគ​ខាងកើត​ប្រទេស​ស៊ី​រី​ក្បែរ​ព្រំដែន​អ៊ីរ៉ាក់​។​

​អ្នកឆ្លើយឆ្លង​ព័ត៌មាន​ម្នាក់​របស់​ទីភ្នាក់ងារសារព័ត៌មាន AFP បាន​និយាយថា នៅក្បែរ​ជួរមុខ​ក្នុងភូមិ​បា​ហ្គូ​ស សំឡេង​គ្រាប់កាំភ្លើង​ត្បាល់​បង្ក​ការភ្ញាក់ផ្អើល​នា​រសៀល​ដ៏​ស្ងប់ស្ងាត់​។​

​មានការ​បាញ់កាំភ្លើង​មួយ​ប្រាវៗ​ពី​អគារ​នៅ​បា​ហ្គូ​ស និង​យន្តហោះ​ជាច្រើន​ហោះ​រំលង​ពីលើ​។​

​នៅលើ​ដំបូល​អគារ​នៅ​ចុង​ភូមិ អ្នក​ប្រយុទ្ធ​ម្នាក់​ក្នុង​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី (SDF) ដែល​គាំទ្រ​ដោយ​អាមេរិក​បាន​និយាយប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា សូម្បីតែ​ប្រេកង់​វិទ្យុទាក់ទង​ដែល​ប្រើ​ដោយ​ពួក​ជី​ហាដ ក៏​ដាច់​ដែរ​។​

​អ្នក​ប្រយុទ្ធ​ឈ្មោះ ស៊ែ​ល​ឌ័​រ ហា​សា​ខេ និយាយថា «​ពួកគេ​ធ្លាប់​ស្នើសុំ​គ្រាប់កាំភ្លើង​ដោយ​និយាយថា “​អ្នកឯង​មាន​ប៉េងប៉ោះ​ប្រាំ​កេស​។ យក​វា​មកឱ្យ​យើង​។​” ពួកគេ​និយាយ​ជា​លេខ​កូដ​សម្ងាត់​»​។​

​បុរស​វ័យ ៤០ ឆ្នាំ​រូបនេះ​បាន​និយាយថា «​ពួកគេ​មិន​និយាយថា ពួកគេ​កំពុង​រង​ការបាញ់​ស្រោច​ទេ ពួកគេ​និយាយថា “​មេឃ​កំពុង​ភ្លៀង​ស្រោច​មកលើ​យើង​ពី​ភាគ​ខាងជើង​”»​។​

​លោក​បាន​បន្ថែមថា “​ឥឡូវនេះ​តំបន់​ត្រួតត្រា​របស់​ពួកគេ​ពិតជា​រួម​តូច​ណាស់ ហើយ​ពួកគេ​ពុំមាន​អាយកូម​ច្រើន​នោះទេ​។ ពួកគេ​មិន​និយាយ​ជាមួយ​គ្នាច្រើន​ដូច​មុន​ទេ​”​។​

​កាលពី​ព្រឹក​ថ្ងៃអាទិត្យ អ្នកនាំពាក្យ​របស់ SDF លោក មូ​ស្តេ​ហ្វា បាលី បាន​និយាយថា ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​រាំងខ្ទប់​ផ្លូវ​ចេញពី​ទីតាំង​របស់​ពួកវា ដោយ​រារាំង​ជន​ស៊ីវិល​ដល់​ទៅ ២.០០០ នាក់​មិនឱ្យ​រត់គេចខ្លួន​៕ ដោយ៖ កញ្ញាដាលីស

ពួក​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ី​រី​សល់​ទឹកដី​មិន​ដល់​កន្លះ​គីឡូ​ម៉ែត្រការ៉េ​ត្រូវការពារ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ