សមាជិក​ព្រឹទ្ធសភា​អាមេរិក​ព្រមាន​ទាហាន​វេ​ណេ​ស៊ុយអេ​ឡា​កុំឱ្យ​រារាំង​ជំនួយ​

617
ចែករម្លែក
  • 71
    Shares

​លោក ម៉ាកូ រូប៊ី​យ៉ូ​(Marco Rubio ) សមាជិក​ព្រឹទ្ធសភា​អាមេរិក​កាលពី​ថ្ងៃអាទិត្យ​ទី​១៧​កុម្ភៈ​បាន​ទៅ​ទស្សនា​តំបន់​ព្រំដែន​មួយ​ជាប់​ជាមួយ​ប្រទេស​វេ​ណេ​ស៊ុយអេ​ឡា កន្លែង​​ព្រំដែន​ដែល​កំពុង​ដាក់​ជំនួយ​អាមេរិក​សម្រាប់វេ​ណេ​ស៊ុយអេ​ឡា​និង​បានព្រមាន​ទាហាន​ដែល​ស្មោះត្រង់​នឹង​ប្រធានាធិបតីវេណេ​ស៊ុយអេ​ឡា លោក នី​កូឡាស ម៉ា​ឌូ​រ៉ូ កុំអោយ​​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ប្រឆាំង​នឹង​មនុស្សជាតិ ប្រសិន​បើ​ពួកគេ​រារាំង​មិនឱ្យ​ជំនួយ​ចូល ដែល​កំពុង​ត្រូវបាន​បញ្ជូន​តាមរយៈ​ក្រុម​គូ​ប្រជែង​របស់​លោក នី​កូឡាស ម៉ា​ឌូ​រ៉ូ ។​

​ក្រុម​ជន​រត់​ភៀសខ្លួន​វេ​ណេ​ស៊ុយអេ​ឡា​ដោយ​មាន​ក្តីរីករាយ ដែល​ស្រែក​” ជ័យោ ម៉ាកូ រូប៊ី​យ៉ូ ! ជ័យ​យោ សេរីភាព ! ” នោះ បាន​ជួប​ជាមួយ សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​​សាធារណរដ្ឋ​នេះ ខណៈ​ដែល លោក​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​គូ​គូ​តា ប្រទេស​កូឡុំប៊ី​និង​បាន​ធ្វើ​សន្និសីទកាសែ​ត​នៅ​ជិត​ស្ពាន​ព្រំដែន​មួយ ជា​ទី​ដែល​ប្រជាជន​វេ​ណេ​ស៊ុយអេ​ឡា​​ដ៏​ច្រើន​បាន​រត់​ឆ្លងកាត់​ចូល​ប្រទេស​កូឡុំប៊ី ចេញ​ពី​ស្ថានភាព​លំបាក​នៅ​ប្រទេស​របស់​ពួកគេ​។​

​សហរដ្ឋអាមេរិក​បាន​ប្រើ​យន្តហោះ​យោធា​និង​ស៊ីវិល​ដើម្បី​ដឹក​ជំនួយ​ស្បៀងអាហារ​និង​ថ្នាំពេទ្យ​ដែល​ជា​កិច្ច​ខំ​ប្រឹងប្រែង​មួយ​ធ្វើឱ្យ​ការដឹកនាំ លោក នី​កូឡាស ម៉ា​ឌូ​រ៉ូ ធ្លាក់​ចុះ​ខ្សោយ​​និង​ធ្វើឱ្យ​មាន​ភាព​អសមត្ថភាព​ដល់​រដ្ឋាភិបាល​របស់លោក​ក្នុង​ការដោះស្រាយ​កង្វះ​ស្បៀងអាហា​និង​ឱសថ​។​

​ជំនួយ​នេះ​ត្រូវបាន​រំពឹងថា​នឹង​ត្រូវ​ចែកចាយ​នៅវេ​ណេ​ស៊ុយអេ​ឡានៅ​ថ្ងៃទី​២៣​ខែ​កុម្ភៈ​ដោយ​ក្រុម​អ្នកគាំទ្រ​របស់ លោក​ហ្ស័ន ក្វាយ​ដូ មេដឹកនាំ​សភា​និង​ជា​មេដឹកនាំ​ប្រឆាំង​វេ​ណេ​ស៊ុយអេ​ឡា​ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ​សហរដ្ឋអាមេរិក​និង​ប្រទេស​រាប់សិប​ប្រទេស​ផ្សេង​ទៀត​ជា​ប្រធានាធិបតី​ស្របច្បាប់​នៃ​ប្រទេស​វេ​ណេ​ស៊ុយអេ​ឡា​។ ក្នុងពេល​ជាមួយ​នេះ​ដែរ​​រុស្ស៊ី ចិន តួ​ក​គី និង​ក្រុម​ប្រទេស​អាស៊ី​និង​អាហ្វ្រិក​មួយចំនួន​ធំ នៅ​តែ​គាំទ្រ លោក នី​កូឡាស ម៉ា​ឌូ​រ៉ូ នៅឡើយ​ទេ ។ ប៉ុន្តែ លោក ម៉ាកូ រូប៊ី​យ៉ូ សមាជិក​ព្រឹទ្ធសភា​អាមេរិក​ដ៏​មាន​​ឥទ្ធិពល​នេះ​បាន​និយាយថា ” ប្រទេស​ទាំងនេះ ដែល​គាំទ្រ លោក នី​កូឡាស ម៉ា​ឌូ​រ៉ូ មិន​ធ្វើឱ្យ​យើង​ភ្ញាក់ផ្អើល​ទេ​ពីព្រោះ​ប្រទេស​ទាំងអស់​នោះ ជា​ក្រុម​ប្រទេស​ពុករលួយ និង គ្មាន​ប្រទេស​ណាមួយ​ក្នុងចំណោម​ប្រទេស​នោះ ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​នោះ​ទេ ។​

​លោក នី​កូឡាស ម៉ា​ឌូ​រ៉ូ កំពុង​ប្រើ​កងទ័ព​ដើម្បី​ទប់ស្កាត់​ជំនួយ​មិន​ឱ្យ​ចូល​ដោយ​និយាយថា​វា​មិន​ចាំបាច់​និង​ជា​ផ្នែក​មួយ​នៃ​រដ្ឋប្រហារ​ដើម្បី​ផ្តួលរំលំ​លោក​៕​ដោយ​៖​សុខា​/sn

លោក ម៉ាកូ រូប៊ី​យ៉ូ សមាជិក​ព្រឹទ្ធសភា​អាមេរិក ធ្វើ​សន្និសីទកាសែត​នៅ​ជិត​ស្ពាន​អន្តរជាតិ​Simon Bolivar ដែល​ភ្ជាប់​កូឡុំប៊ី​ជាមួយនឹង​វេ​ណេ​ស៊ុយអេ​ឡា​នៅ​ទីក្រុង​គូ​គូ​តា ប្រទេស​កូឡុំប៊ី កាលពី​ថ្ងៃអាទិត្យ​