​ ​ ​កាត់ទោស​ក្រុម​បាញ់​ប្លន់​យក​កាបូប​ដែលមាន​វីដេអូ​ឃ្លី​ប​កក្រើក​ហ្វេ​ស​ប៊ុ​ក​

1030
ចែករម្លែក

(​ភ្នំពេញ​)៖​សំណុំរឿង​បាញ់​ប្លន់​យក​កា បូ​ប​និង​ទូរស័ព្ទដៃ បណ្តាលអោយ​យុវ ជន​ម្នាក់​ស្លាប់ និង នារី​២​នាក់​រងរបួស ធ្ងន់​ស្រាល ដែលមាន​វីដេអូ​ឃ្លី​ប ផ្អើល បណ្តាញ​ទំនាក់ទំនង​សង្គម​នោះ ភាគី ដើមបណ្តឹង​មិន​ទាមទារ​សំណង​ទេ តែ សុំ​ឲ្យ​តុលាការ​ដាក់ពន្ធនាគារ​អស់ មួយជីវិត ដើម្បី​កុំអោយ​ចេញមក​បាញ់ សម្លាប់​គេ​ទៀត​។​សំណុំ​រឿងនេះ ត្រូវបាន​លោក​ជួន សុរា សី ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលា ដំបូង​រាជធានី​ភ្នំពេញ លើកយក​បើក សវនាការ​ជំនុំជម្រះ​កាលពី​ថ្ងៃទី​១៥ ខែ សីហា​ឆ្នាំ​២០១៧​។​

​មន្ត្រី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជនជាប់ចោទ​ឈ្មោះ​អ៊ុំ សួស្ដី អាយុ ៣៣​ឆ្នាំ និង​ឈ្មោះ ចាន់ តារា​រិ​ទ្ធ អាយុ ២៧​ឆ្នាំ ជាប់ចោទ​ពីបទ លួច​មាន​ស្ថាន ទម្ងន់ទោស​ដោយសារ​ម​រណៈ​ភាព​ជន រងគ្រោះ និង​កាន់កាប់​អាវុធ​គ្មាន​ការ អនុ​ញ្ញ​ត​។​ពួកគេ​ទាំង​២​នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៧ នៅ​បន្ទប់​ជួល​លេខ​០០១ ផ្លូវ​ទ្រុងមាន់ ភូមិ​តា​ង៉ូ​វ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​។

ជាមួយ​ការឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​បា​ន អាវុធ​វែង​ខ្លី ចំនួន​៣​ដើម (M16​កាត់ ចំនួន ១​ដើម គ្រាប់ ២៥​គ្រាប់​, ម៉ាក Bareta ចំនួន ១​ដើម គ្រាប់ ១០​គ្រាប់​, ម៉ាក Herstal ចំនួន ១​ដើម គ្រាប់ ៧​គ្រាប់​), ម៉ូតូ ៣ គ្រឿង វិទ្យុទាក់ទង ៣​គ្រឿង​, ស្លាក​លេខ​ម៉ូតូ ២​និង​វត្ថុតាង​មួយ ចំនួន​ទៀត​។​

​មូល​ហេតុដែល​នាំអោយមាន​ការឃាត់ ខ្លួន​នេះ​គឺ​កាលពី​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៧​ពួកគេ​២​នាក់​និង​បក្ខ ពួក​ម្នាក់ទៀត​បានធ្វើ​សកម្មភាព ប្លន់ និង​បាញ់ប្រហារ​ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​៕S/​ដោយៈ​ស្រី​លក្ខណ៍​
​ ​ ​ ​ ​(​សូម​អាន​បន្ត​ចេញផ្សាយ​លើ​កាសែត​រស្មី​កម្ពុជា​)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ