​សង្គ្រោះបាន​២​នាក់​ដោយ​លង់ទឹក​ក្នុង​រណ្តៅ​ដី​ដែល​គ្រឿងចក្រ​ជីក

829
ចែករម្លែក
  • 30
    Shares

​ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​សិស្សសាលា​៧​នាក់​បាន​ចុះ​លេង​ទឹក​ក្នុង​រណ្តៅ​ដែល​គ្រឿងចក្រ​បាន​ជីក​ក្នុងនោះ​២​នាក់​បាន​ស្លាប់​។​ឧ​ប្បទ្ទវ​ហេតុ​នោះ​កើតឡើង​ក្នុង​រណ្តៅ​ម៉ៃ​ខូ​ក្នុង​អាង​កង​វ៉ា​ដែលមាន​ជម្រៅ​៨​ម៉ែត្រ​ស្ថិតក្នុង​ភូមិ​ពង្រ​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​១៧​ខែកុម្ភៈ​ឆ្នាំ​២០១៩​។​

​លោក​វរសេនីយ៍ទោ​ស៊ី​ឌី​អធិការនគរបាល​ក្រុង​សិរីសោភ័ណ​បានឱ្យដឹងថា​:​ជនរងគ្រោះ​១​មានឈ្មោះ បឿន​ស្រីណូ​ស្រី​អាយុ​៩​ឆ្នាំ​រៀន​នៅ​សាលារៀន​ពង្រ​ថ្នាក់​ទី​៤​ក​។​រស់នៅ​ជាមួយ​ជីដូន​ឈ្មោះ​អ៊ី​ន​ស៊ីនួន​ឪ​ពុក​ក្មេងស្រី​មានឈ្មោះ​បិត​ប៊ុន​នី​ម្តាយ​ឈ្មោះ​ចេ​វ​សែម​ទៅធ្វើ​ការ​នៅ​ស្រុកថៃ​។ ។​២- ឈ្មោះ ប៉ុច សុ​ឃីម​ស្រី​អាយុ​១២​ឆ្នាំ​រស់នៅ​និង​ជីដូន​និង​ជីតា​មានឈ្មោះ​កែ​ប៉ុច​អាយុ​៩៦​ឆ្នាំ​យាយ​មានឈ្មោះ​ហ៊ា​ហ៊ាង​អាយុ ៦៧ ឆ្នាំ​។​

​ចំណែក​ឨ​ពុក​ក្មេងស្រីសង្គ្រោះ​ឈ្មោះ​កែវ​ម៉ៅ​អាយុ​៤១​ឆ្នាំ​ម្តាយ​ឈ្មោះ​សៀន​សោម​អាយុ​៤៣​ឆ្នាំ​ក្រុមគ្រួសារ​នេះ​មាន​បងប្អូន​៤​នាក់​ឪពុកម្តាយ​បាន​ទៅធ្វើ​ការ​នៅ​ស្រុកថៃ​។​ចំណែក​ក្មេងស្រី​ដែល​ជួយ​សង្គ្រោះបាន​មាន​ស្រី​វ៉ន​ស្រី​អាយុ​១០​ឆ្នាំ​។​ឈ្មោះ​សុ​ភី​អាយុ​៩​ឆ្នាំ​ទាំង​៤​នាក់​រៀន​នៅ​សាលារៀន​ពង្រ​ថ្នាក់​ទីក​រស់នៅ​ក្នុងភូមិ ពង្រ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម