គង់ ច័ន្ទ​ស្រីមុំ នៅតែ​ទទួលបាន​បាច់ផ្កា​ពី​ស្វាមី ទោះបី​យឺត​ពេល​បន្តិច​

1076
ចែករម្លែក
  • 2.3K
    Shares

ដោយ​: បញ្ញា​សាស្ត្រ / ភ្នំពេញ​: មិនធម្មតា តារា​សម្តែង​ស្រី​ល្បីឈ្មោះ​ខាង​ជំនួញ គង់ ច័ន្ទ​ស្រីមុំ បានរៀបចំ​ពិធី​ខួប​គម្រប់​បី​ឆ្នាំ នៃ​ការ​ដំណើរការ​ហាង​លក់​ផលិតផល​ថែរក្សា​សម្រស់ MOMO BY SREYMOM កាលពី​យប់​ថ្ងៃ​សៅរ៍ ទី​១៦ កុម្ភៈ កន្លងទៅ ដែល​នាង​ចំណាយ​ទឹកប្រាក់​ប្រមាណ​ខ្ទង់​បី​ម៉ឺន​ដុល្លារ សម្រាប់​ពិធី​ជួបជុំ​មួយ​នោះ​។

​តារា​ស្រី​រូបនេះ បាន​បញ្ជាក់ថា ក្នុង​ពិធី​ទាំងមូល​មានការ​រៀបចំ​បែប​កម្សាន្ត​សប្បាយៗ ជាមួយនិង​ការចាប់​ឆ្នោត​យក​រង្វាន់​ធំ របស់​ក្រុមហ៊ុន ដែល​នាំមក​នូវ​ផលិតផល​សុទ្ធ​នាំចូល​មកពី​បរទេស​ដែលមាន​គុណភាព​សម្រាប់​សុខភាព​របស់​អតិថិជន​។

​ក្នុង​ពិធីជប់លៀង ក៏មាន​ការ​ច្រៀង​រាំ​កម្សាន្ត​ពី​តារាចម្រៀង​ល្បីឈ្មោះ​លំដាប់​ប្រទេស តារាចម្រៀង សុគន្ធ នីសា កញ្ញា រ៉ា​ប៊ី និង កញ្ញា វី ឌី​ណែ​ត និង​ការដើរ​ម៉ូត​ពី​ក្រុម​ម៉ូ​ឌែ​ល កណ្តៀង ផងដែរ​។

​អ្វីដែល​កាន់តែ​រំភើប​ទៀត​នោះ តារា​សម្តែង គីម សីហា ជា​ស្វាមី បាន​ជូន​បាច់ផ្កា​យ៉ាង​ស្រស់ស្អាត​ដល់ ភរិយា​របស់ខ្លួន ខណៈដែល​លោក​ពោលថា កាលពី​ថ្ងៃ​១៤ កុម្ភៈ លោក​មិនបាន​ទិញ​ផ្កា​ជូន​ប្រពន្ធ​ទេ ព្រោះតែ​ជិត​ដល់​ថ្ងៃ​រៀបចំ​ពិធី ជប់លៀង​សម្រាប់​ខួប​បី​ឆ្នាំ អីចឹង​មិនបាន​ទិញ​ផ្កា​ស្រស់ ឬ​កាដូ​អ្វី​សម្រាប់​ប្រពន្ធ​ទេ​។ ដូច្នេះ មានតែ​ថ្ងៃ​ពិធី នេះ​ទើប​អាច​ជូន​ផ្កា​ប្រពន្ធ​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ