គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១៨​ខែកុម្ភៈ​ស្លាប់​៥​នាក់​របួស​១៩​នាក់​

591
ចែករម្លែក
  • 29
    Shares

​ដោយ​៖​សាវ​រក្ស​/​ភ្នំពេញ​៖​គ្រោះថ្នាក់​ចរាចរណ៍​គិតពី​ម៉ោង​២​ថ្ងៃទី​១៧​ដល់​ម៉ោង​២​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​៥​នាក់ និង​បាន​បង្ក​ឲ្យ​មាន​អ្នករងរបួស​ធ្ងន់​-​ស្រាល ចំនួន ១៩​នាក់​(​ស្រី​៤​នាក់​) ។​

ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​ថ្ងៃនេះ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប ចំនួន​២៤​នាក់ នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ​នេះ គឺ​កើតឡើង ដោយសារ​ហេតុការណ៍​ប៉ះទង្គិច ចំនួន ១៣​លើក ។​

​សូមជម្រាបថា ក្នុង​រយៈពេល​១៨​ថ្ងៃ​នៃ​ខែកុម្ភៈ​នេះ គ្រោះថ្នាក់​ចរាចរណ៍​បានសម្លាប់​មនុស្ស​សរុប ១១២​នាក់ បង្ក​របួសធ្ងន់ ស្រាល ចំនួន ៣៣៣​នាក់ ក្នុង​ហេតុការណ៍​កើតឡើង​២៣៨​លើក ៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ