​មន្ត្រី​យោធា​ជើង​ទឹក​ម្នាក់​បើករថយន្ត​បុក​ក្បាល​ថ្ម​ចែកផ្លូវ​ស្លាប់​នៅ​ខណ្ឌ​ឬ​ស្សី​កែវ​

529
ចែករម្លែក
  • 259
    Shares

ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​យោធា​ជើង​ទឹក​ស័​ក្កិ​បួន​កន្លះ​ម្នាក់​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ខ្លួនឯង​គឺ​បើករថយន្ត​បុក​របាំង​ថ្ម​ចែកផ្លូវ​បណ្តាលឱ្យ​ស្លាប់​។​ហេតុការណ៍​នេះ​កើត​ឡើងលើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ទល់មុខ​ឃ្លាំង​សាំង​សូ​គី​ម៊ិ​ច​ស្ថិត​ក្នុងភូមិ​ឃ្លាំង​សាំង​សង្កាត់​ឬ​ស្សី​កែវ​ខណ្ឌ​ឬ​ស្សី​កែវ​កាលពី​យប់​ថ្ងៃទី​១៨​កុម្ភៈ​២០១៩ ។​

​សព​មានឈ្មោះ ចេង ដា​រ៉ា​ឌី មុខរបរ​យោធា​ស័​ក្កិ​បួន​កន្លះ មាន​ទីលំនៅ​ផ្ទះ ២២២ ផ្ទះ​លេខ ១៥០​ហ្សិត ភូមិ​៩ សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក បើកបរ​រថយន្ត​ម៉ាក​ISUZU D-MAX ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រះសីហនុ 2A-8000​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​នគ​របាល​ចរាចរណ៍​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​មក​វាស់វែង​ស្ទួ​ច​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរជើងគោក​។​ដោយឡែក​សព​បានប្រគល់​ទៅ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឯ​ផ្ទះ ស្ថិតក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ