ចិន​នឹង​បង្ហាញ​ស្ថា​នី​រថភ្លើង​៥G​ដំបូង​គេ​បង្អស់ ដែល​ប្រើ​បច្ចេកវិជ្ជា Huawei

638
ចែករម្លែក
  • 30
    Shares

​ចិន​គ្រោង​នឹងដាក់​ដំណើរការ​នូវ​អ្វីដែល​ខ្លួន​ហៅថា​ជា “​ស្ថានីយ​រថភ្លើង 5G ដំបូង​គេ​បង្អស់​របស់​ពិភពលោក​” នៅ​ឆ្នាំនេះ​ជាមួយនឹង​បច្ចេកវិជ្ជា​មកពី​ក្រុមហ៊ុន Huawei ។​

​ដំណឹង​នេះ​បាន​កើតឡើង​ខណៈដែល​ក្រុមហ៊ុន​បច្ចេកវិជ្ជា​នេះ​ត្រូវបាន​រាំងខ្ទប់​និង​ពិនិត្យពិច័យ​ដោយ​បណ្តា​ប្រទេស​លោកខាងលិច ដោយសារ​បារម្ភ​ថា Huawei កំពុង​ធ្វើ​ចារកម្ម​លើ​អ្នកប្រើប្រាស់​របស់ខ្លួន​ឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។​

​យោងតាម​សារព័ត៌មាន China Daily បានឱ្យដឹងថា បណ្តាញ 5G ដែលមាន​ល្បឿន​លឿន​ខ្លាំង​បំផុត​នេះ​នឹងត្រូវ​បំពាក់​នៅ​ស្ថានីយ​រថភ្លើង Shanghai Hongqiao ដែលជា​មណ្ឌល​ចរាចរណ៍​មមាញឹក​បំផុត​នៅ​អាស៊ី​និង​រ៉ាប់រង​នូវ​អ្នកដំណើរ​ប្រមាណ ៦០ លាន​នាក់​ក្នុង​មួយឆ្នាំ​។​

“​ប្រព័ន្ធ​5G​ឌីជីថល​ខាងក្នុង​” គ្រោង​នឹង​ដំឡើង​យ៉ាង​ពេញលេញ​នៅក្នុង​ស្ថានីយ​រថភ្លើង​នៅ​ភាគ​ខាងលិច​ទីក្រុង​សៀង​ហៃ​នៅ​ខែកញ្ញា​ខាងមុខ​។​

“​កន្លែង​ពិសោធន៍​” មួយចំនួន​ត្រូវបាន​បង្កើតឡើង​រួចហើយ​នៅក្នុង​សាល​រង់ចាំ​របស់​ស្ថានីយ​ដើម្បី​អនុញ្ញាតឱ្យ​អ្នកដំណើរ​សាកល្បង​ប្រើ​បណ្តាញ​អ៊ី​ន​ធឺ​ណេ​ត​ដ៏​លឿន​បំផុត​នេះ​។​

​ប្រព័ន្ធ​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន Huawei និង​ត្រូវ​បានដាក់​បង្ហាញ​នៅក្នុង​ទីក្រុង​សៀង​ហៃ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៨​កុម្ភៈ​។ ប្រព័ន្ធ​នេះ​ត្រូវបាន​សម្រិតសម្រាំង​ដើម្បី​បម្រើឱ្យ​មជ្ឈមណ្ឌល​ចរាចរណ៍​ដែល​បញ្ជា​ដោយ​ក្រុមហ៊ុន China Mobile ដែលជា​សាជីវកម្ម​ទូរគមនាគមន៍​របស់​រដ្ឋ​៕ ដោយ៖ កញ្ញាដាលីស

“​ស្ថានីយ​រថភ្លើង 5G ដំបូង​គេ​បង្អស់​របស់​ពិភពលោក​” គ្រោង​នឹង​ដំណើរការ​នៅ​ខែកញ្ញា​ខាងមុខ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ