បន្ទាប់ពី​ស្នើសុំ​កាយ​បង្ហូរទឹក​រយៈពេល​បី​ថ្ងៃ​មិនបាន ពលរដ្ឋ​ឡើងក​ម្ដៅ​បិទផ្លូវ​ជាតិ​លេខ​៨

1224
ចែករម្លែក

(​ភ្នំពេញ​)៖ ចេញពី​វេទិកា​ប្រារព្ធ​ខួប ៦៦​ឆ្នាំ​ថ្ងៃកំណើត​គណបក្ស​ប្រជាជន​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​​ចេញ​បញ្ជា​ឲ្យ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ពិនិត្យមើល​បន្ទប់​ស្ថានការណ៍​របស់​ក្រុម​អង្គការ​​សង្គម​ស៊ីវិល ដែល​ធ្វើ​កិច្ចការ​បោះឆ្នោត តើ​ស្របច្បាប់ ឬ​មិន​ស្របច្បាប់​។

​ការចេញ​បទបញ្ជា​ឲ្យ​ក្រសួងមហាផ្ទៃ​ពិនិត្យ និង​ចាត់វិធានការ​ទៅលើ «​បន្ទប់​ស្ថានការណ៍​ស្តីពី​ការបោះឆ្នោត​»​នេះ បានធ្វើ​ឡើង បន្ទាប់ពី «​បន្ទប់​ស្ថានការណ៍ ស្តីពី​ការបោះឆ្នោត​» ដែល​កើតចេញពី​បណ្តុំ​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៤០ បានចេញ​សេចក្តីថ្លែងការណ៍​វាយតម្លៃថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៤ កាលពី​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៧​កន្លងទៅនេះ ខ្វះ​នូវ​យុត្តិធម៌​និង​រឹតត្បិត​សេរីភាព​។​

​ក្នុង​សេចក្តីថ្លែងការណ៍​រួម​របស់ «​បន្ទប់​ស្ថានការណ៍​ស្តីពី​ការបោះឆ្នោត​» កាលពី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៧ បានធ្វើការ​គូសបញ្ជាក់​ថា បើទោះបី​ការ បោះឆ្នោត​នេះ គ្មាន​អំពើហិង្សា​ធ្ងន់ធ្ងរ​យ៉ាងណាក្តី ប៉ុន្តែ​មាន​បញ្ហា​មួយចំនួន​បានកើត​មុន​ថ្ងៃ​បោះឆ្នោត​ដូចជា​បរិ​យា​​កាស​ដែលមាន​ការគាបសង្កត់​ខាង​នយោបាយ ហិរញ្ញវត្ថុ​ឃោសនាបោះឆ្នោត និង​ការប្រើប្រាស់​ធនធាន​រដ្ឋ ដែល​ខ្វះ​សមធម៌​និង​តម្លា​​ភាព​លើ​ទីលាន​ប្រកួតប្រជែង​នយោបាយ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា ការលើកឡើង​របស់ «​បន្ទប់​ស្ថានការណ៍​ស្តីពី​ការបោះឆ្នោត​»​គឺ​ផ្ទុយ​ពី​លទ្ធផល​សង្កេត​របស់​​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ ព្រមទាំង​មហាជន​ទូទៅ ដែល​បាន​មើលឃើញថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​​អាណត្តិ​ទី​៤​នេះ មាន​ភាពល្អប្រសើរ និង​ប្រព្រឹត្តទៅ​ប្រកបដោយ​សេរីភាព ត្រឹមត្រូវ និង​យុត្តិធម៌​។​

​សម្តេច​តេ​ជោ ថែមទាំង​បានដាក់​ការសង្ស័យថា «​បន្ទប់​ស្ថានការណ៍​ស្តីពី​ការបោះឆ្នោត​» នេះ​មានការ​ឃុបឃិត​គ្នា​ជាមួយ​គណបក្ស​ន​យោ​​បាយ​ក្នុង​បំណង​មិនល្អ ធ្វើ​ឲ្យ​ល្អកកក​រលើ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ថែមទៀត​ផងដែរ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន​ក៏បាន​ស្នើ​ឲ្យ​ពិនិត្យថា តើ​អ្នកមាន​ទោសទណ្ឌ​អាច​ផ្សារភ្ជាប់​ខ្លួន​ជាមួយ​គណបក្សនយោបាយ​បានដែរ​ឬទេ​?​សម្តេច​ស្នើ​ឲ្យ​សមាជិកសភា​ធ្វើ​វិសោធនកម្ម​ស្តីពី គណបក្សនយោបាយ​ពិនិត្យ​ទៅលើ​បញ្ហា​នេះ​ផងដែរ​។​

​ទោះជា​មិន​បញ្ចេញ​ឈ្មោះ ក៏​សំណើ​របស់​សម្តេច​នេះ ត្រូវគេ​គិតដល់​ភ្លាម លោក សម រង្ស៊ី ដែល​បាន​លាឈប់​ពី​សមាជិកភាព​គណបក្ស​​សង្គ្រោះ​ជាតិ​ដោយសារតែ​ខ្លួន​ជា​ទណ្ឌិត​តែ​បញ្ចេញមតិ​ធ្វើ​សកម្មភាព​នយោបាយ​រិះគន់​រដ្ឋាភិបាល​និង​គណបក្ស​ប្រជាជន​កម្ពុជា​មកពី​​ក្រៅប្រទេស​រាល់ថ្ងៃ​៕

ក្រុម«​បន្ទប់​ស្ថានការណ៍ ស្តីពី​ការបោះឆ្នោត​» ដែល​កើតចេញពី​បណ្តុំ​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៤០ បានចេញ​សេចក្តីថ្លែងការណ៍​វាយតម្លៃថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៤ កាលពី​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៧​កន្លងទៅនេះ ខ្វះ​នូវ​យុត្តិធម៌​និង​រឹតត្បិត​សេរីភាព​