គណៈ​រដ្ឋមន្ត្រី​ថៃ​អនុម័ត​ថវិកា​ធានារ៉ាប់រង​ការខូចខាត​ដំណាំ​បង្កឡើង​ដោយ​ដំរី​ព្រៃ​

1085
ចែករម្លែក
  • 2.3K
    Shares

​គណៈ​រដ្ឋមន្ត្រី​ថៃ​ទើប​អនុម័ត​សំណើ​ធានារ៉ាប់រង​ដល់​កសិករ​មួយ រួមមាន​ទាំង​ការខូចខាត​បង្កឡើង​ដោយ​ការទន្ទ្រាន​ពី​សត្វ​ដំរី​ព្រៃ ដែល​តែង​បំផ្លាញ​ស្រូវ​រដូវវស្សា​និង​ពោត​របស់​​ពួកគេ​។​

​ថវិកា​១,៧៤​ពាន់​លាន​បាត​ត្រូវបាន​លៃ​ទុក​សំ​រាប់​ឆ្នាំ​២០១៩​ដើម្បី​ការពារ​កសិករ​ទល់នឹង​ការខូចខាត​ដំណាំ​ស្រូវ​របស់​គេ និង​២១២​លាន​បាត​ទៀត​សំរាប់​ការខូចខាត​ដំណាំ​ពោត​​ដែល​ពួកកសិករ​ដាំ​សំរាប់​ឧស្សាហកម្ម​ចំណី​សត្វ​,​នេះ​បើ​តាម​ការបញ្ជាក់​ពី​លោក ណាត​ថា​ផន ចាទុ​ស្រ៊ី​ពីតាក អ្នកនាំពាក្យ​ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុក​សេដ្ឋកិច្ច​។​

​លោក ណាត​ថា​ផន បាន​និយាយថា ក្រៅពី​ធានារ៉ាប់រង​លើ​ទឹកជំនន់ ភាព​រាំងស្ងួត ព្យុះ អាកាសធាតុ​ត្រជាក់ និង​អគ្គិភ័យ ផែនការ​ធានារ៉ាប់រង​នេះ ក៏​នឹង​គ្របដណ្តប់​លើ​ការ​​ខូចខាត​បង្កឡើង​ដោយ​សត្វ​ដំរីព្រៃ​ផងដែរ​។​

​ដំរីព្រៃ​ដ៏​សំបូរ​របស់​ថៃ​តែង​បង្ក​ការអុកឡុក​ការរស់នៅ​របស់​អ្នកស្រុក​អស់​ពេល​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ ជាពិសេស​ដំណាំ​របស់​កសិករ​។​នៅ​ខេត្ត ណា​ខន ស៊ី ថា​ម​ម៉ា​រ៉ា​ត កាលពី​​ខែ​មុន ដំរី​៧​ទៅ​៨​ក្បាល​បាន​ចូល​ស៊ី​ដំណាំ​ក្នុង​ចំការ​អស់​ពេល​ជា​ច្រើន​ថ្ងៃមុន​ចាកចេញ​ទៅ​វិញ ។​ដំរី​ក្រុម​ដដែល​នេះ​ក៏​បាន​បំផ្លាញ​ដំណាំ​ក្នុង​តំបន់​ដដែល​កាលពី​២​ឆ្នាំមុន​។​

​កាលពី​ខែ​វិច្ឆិកា​ឆ្នាំមុន ដំរី​ព្រៃ​៤០​ក្បាល​បាន​ចូលលុកលុយ​ចំការ​១៦​ហិច​តា​នៅ​ខេត្ត​ឡូអេ ដោយ​បំផ្លាញ​ស្រូវ ពោត ដំឡូង​មី ព្រមទាំង​ជម្រក​និង​ធុង​ដាក់​ទឹក​។​មុន​នោះ​ដំរី​ក៏បាន​​បំផ្លាញ​ដើ​ម​ធូរេន​៣០​ដើម​នៅ​ចាន់​ថា​បុរី​៕​ដោយ​៖​វាសនា​

​ដំរីព្រៃ​ថៃ តែង​ចូល​ស៊ី​និង​បំផ្លាញ​ដំណាំ​របស់​កសិករ​ថៃ​