ពេល​មាន​ផ្ទៃពោះ​គួរតែ​ញ៉ាំ​ផ្លែឈើ​ទាំងនេះ ទើប​កូន​អាច​ឆ្លាត និង​ស្អាត​ខ្លាំង​

750
ចែករម្លែក
  • 8
    Shares

អត្ថបទ​ខាងក្រោម​នេះ នឹង បង្ហាញ​អ្នក​ពី​ផ្លែឈើ​ដែល​អ្នក​ម្តាយ គួរតែ​ពិសា​ក្នុងអំឡុងពេល​មាន ផ្ទៃពោះ ទើប​កូន​អាច​ស្អាត ឆ្លាត និង​មាន​សុខភាព​ល្អ​។ តើ​មាន​អ្វីខ្លះ ទៅ​?

​អ្នក​គួរតែ​ញ៉ាំ​ផ្លែ​ស្រការ​នាគ ព្រោះ​ក្នុងនោះ​មាន​សារធាតុចិញ្ចឹម ខ្ពស់ ថែមទាំង​មាន​ផ្ទុក​កាលស្យូម និង​សារធាតុ​ដទៃ​ជាច្រើន​ទៀត ដោយ​អាចធ្វើឱ្យ​អ្នក​ម្តាយ​ចៀស​ពី ជំងឺ​ខ្វះ​ឈាម​ព្រមទាំង​អាច ការពារ សម្រស់​របស់​អ្នក​ម្តាយ ព្រមទាំង ទារក​ក្នុង​ផ្ទៃ​បាន​ទៀតផង​។​
​ ​
ផ្លែ​គី​វី​ក៏មាន​ផ្ទុក​សារធាតុ ចិញ្ចឹម​ច្រើន​ដែរ ដោយ​អាចធ្វើ ឱ្យ​អារម្មណ៍​អ្នក​ស្ងប់ ជួយ​ឱ្យ​អ្នក គេង​លក់​ស្រួល​ទៀតផង​។ ដូចនេះ អ្នក​អាច​ពិសា​បាន ប៉ុន្តែ​មិនគួរ ច្រើនពេក​ឡើយ​។ ជាពិសេស​ពេល ដែល​អ្នកមាន​ជំងឺ​ផ្តាសាយ រលាក​ក្រពះ ឬ​រាក អ្នក​មិនគួរ​ញ៉ាំ​ឡើយ ព្រោះ​អាចធ្វើឱ្យ​ជំងឺ​ធ្ងន់ធ្ងរ​បាន​។​
​ ​
ប្រសិនជា​អ្នក​ចង់ឱ្យ​សក់ ក្បាល​កូន​ច្រើន និង​ប្រព័ន្ធ​ការពារ រាងកាយ​រឹងមាំ អ្នក​គួរតែ​ពិសា ទំពាំងបាយជូរ​។ ប៉ុន្តែ​ប្រសិនជា អ្នក​ម្តាយ​មាន​ជំងឺ​ទឹកនោមផ្អែម មិនគួរ​ញ៉ាំ​ឡើយ ព្រោះ​អាច​លើស ជាតិ​ស្ករ​បាន​។​
​ ​
ផ្លែ​ចេក​ក៏​អ្នក​គួរតែ​បរិភោគ ដែរ ព្រោះ​អាចជួយ​ឱ្យ​ខួរក្បាល​កូន លូតលាស់​បានល្អ ថែមទាំង​អាច ការពារ​អ្នក​មិនសូវមាន​អារម្មណ៍​ថា ហត់​ទៀតផង​។ ប៉ុន្តែ​អ្នក​ម្តាយ​មាន ជំងឺ​ទឹកនោមផ្អែម មិនគួរ​ញ៉ាំ​ច្រើន ឡើយ​។​
​ ​
ផ្លែ​ប៉ោម​អាចធ្វើឱ្យ​អ្នក​ស្អាត ថែមទាំង​អាច​ផ្តល់​សារធាតុចិញ្ចឹម គ្រប់គ្រាន់​ដល់​កូន​។ ដូចនេះ​អ្នក អាច​ញ៉ាំ​បាន ប៉ុន្តែ​មិនគួរ​ច្រើន​ឡើយ ព្រោះ​ក្នុងនោះ​មាន​ផ្ទុក​ជាតិ​ស្ករ ខ្ពស់​។​

​អ្នក​ម្តាយ​គួរតែ​ពិសា​ផ្លែ​ទទឹម ព្រោះ​អាចជួយ​កាត់បន្ថយ​មិនឱ្យ អ្នក​ក្អួត​ថែមទាំង​អាចជួយ​ធ្វើឱ្យ ខួរក្បាល​កូន​លូតលាស់​បានល្អ​ផង ដែរ​។​
​ ​
ចំណែក​ផ្លែ​ស្ត្រ​ប៊ឺ​រី​វិញ អាច ធ្វើឱ្យ​ក្រពះ​អ្នក​រំលាយ​អាហារ​បានល្អ ថែមទាំង​អាច​ការពារ​អ្នក​ពី​ជំងឺ ទល់លាមក​ផងដែរ​។ ជាពិសេស អាចជួយ​ឱ្យ​កូន​ក្នុង​ផ្ទៃ​លូតលាស់ បានល្អ​ទៀតផង​។ ដូចនេះ​អ្នក ម្តាយ​គួរតែ​ពិសា​ផ្លែឈើ​ទាំងនេះ ទើប​អាចជួយ​កូន​ក្នុង​ផ្ទៃ​ឱ្យ​លូតលាស់ បានល្អ ៕ ដោយ​៖ health.com.kh​