អ្នកចរចា​កំពូល​របស់​ចិន​ធ្វើដំណើរ​ទៅ​ទីក្រុង​វ៉ាស៊ីនតោន​សម្រាប់​ការចរចា​ពាណិជ្ជកម្ម​

666
ចែករម្លែក
  • 44
    Shares

​ទីប្រឹក្សា​សេដ្ឋកិច្ច​ចិន​កំពុងធ្វើដំណើរ​ទៅកាន់​ទីក្រុង​វ៉ាស៊ីនតោន​ដើម្បី​ធ្វើការ​ចរចា​នៅ​ថ្ងៃ​ព្រហស្បតិ៍​និង​ថ្ងៃ​សុក្រ​ខាងមុខនេះ​ក្នុង​គោលបំណង​បញ្ចប់​ការឈ្លោះគ្នា​ជុំវិញ​មហិច្ឆតា​បច្ចេកវិជ្ជា​រប​ស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង នៅមុន​ថ្ងៃ​កំណត់​សម្រាប់​ការដំឡើង​ពន្ធ​ដ៏​ធំ​របស់​អាមេរិក​។​

​សេចក្តីប្រកាស​នៅ​ថ្ងៃ​អង្គារ​ទី​១៩​កុម្ភៈ​ដែល​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីន​ហួ​ធ្វើឡើង​បន្ទាប់ពី​ការចរចា​កាលពី​សប្តាហ៍​មុន​នៅ​ក្រុង​ប៉េកាំង កន្លែង​ដែល​តំណាង​ពាណិជ្ជកម្ម​អាមេរិក​លោក​រ៉ូបឺត ឡៃ​ធី​ស​ហ្ស័​រ និយាយថា “​បានធ្វើ​ឱ្យមាន​ការរីក​ចម្រើន​” លើ​បញ្ហាសំខាន់ៗ​។ កាសែត​ស៊ីន​ហួ​បាន​និយាយថា​លោក​ឧបនាយករដ្ឋមន្ត្រី​លីវ ហឺ​នឹងធ្វើ​កិច្ចចរចា​ជាមួយ​លោក​ឡៃ​ធី​ស​ហ្ស័​រ​និង​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​លោក​ស្តេ​វិ​ន អេ​ម​ញូ​ជីន​។​

​ក្រុម​អ្នកជំនួញ​និង​អ្នកសេដ្ឋកិច្ច​មើលឃើញ​សេចក្តីប្រកាស​ដ៏​គួរឱ្យភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​សុក្រ​អំពី​ការសម្រេចចិត្ត​ដើម្បី​ជួបប្រជុំ​នៅ​សប្តាហ៍​នេះ​ថា​ជា​សញ្ញា​មួយ​បង្ហាញថា ការចរចា​កំពុង​រីកចម្រើន​ទៅមុខ​។​

​រដ្ឋាភិបាល​ទាំងពីរ​បាន​សម្តែង​សុទិដ្ឋិនិយម​ប៉ុន្តែ​ពួកគេ​មិនបាន​ផ្តល់​សេចក្តីលម្អិត​អំពី​កិច្ចពិភាក្សា​របស់​ពួកគេ​ទេ​។ ក្រុម​សេដ្ឋវិទូ​និយាយថា​ពេលវេលា​សម្រាប់​ការចរចា​គឺ​ខ្លី​ពេក​ដើម្បី​ដោះស្រាយ​បញ្ហា​ទើសទាល់​ជាច្រើន​នៅក្នុង​ទំនាក់ទំនង​អាមេរិក​-​ចិន​។ ពួកគេ​និយាយថា​គោលដៅ​របស់​ក្រុង​ប៉េកាំង​គឺ​ដើម្បី​បញ្ចុះបញ្ចូល​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ ថា ពួកគេ​កំពុង​ធ្វើឱ្យមាន​វឌ្ឍនភាព​គ្រប់គ្រាន់​ដើម្បី​រុញច្រាន​ការគំរាមកំហែង​វាយ​ពន្ធ​ពិន័យ​របស់​អាមេរិក​។​

​បើ​គ្មាន​កិច្ចព្រមព្រៀង ការដំឡើង​ពន្ធ ១០ ភាគរយ​ដែល​បានដាក់​នៅ​ខែកក្កដា​លើ​ទំនិញ​ចិន​តម្លៃ ២០០ ពាន់​លាន​ដុល្លារ​នឹង​កើនឡើង​រហូតដល់ ២៥ ភាគរយ​នៅ​ថ្ងៃទី ២ ខែមីនា​។​

​កាលពី​ថ្ងៃ​សុក្រ​លោក​ឡៃ​ធី​ស​ហ្ស័​របា​ន​ប្រាប់​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង ថា​ភាគី​ទាំងពីរ “​បានធ្វើ​ឱ្យមាន​ភាពជឿនលឿន​ទៅលើ​បញ្ហាសំខាន់​និង​លំបាក​ខ្លាំង​បំផុត​”៕ ដោយ៖ កញ្ញាដាលីស

តំណាង​ពាណិជ្ជកម្ម​អាមេរិក​លោក​រ៉ូបឺត ឡៃ​ធី​ស​ហ្ស័​រ (​ឆ្វេង​) និង​ឧបនាយករដ្ឋមន្ត្រី​ចិន លោក​លីវ ហឺ

ទីតាំងផ្សាយពាណិជ្ជកម្ម