​អភិបាលខេត្ត​ព្រះវិហារ​សុំឱ្យ​ពលរដ្ឋ​ថែរក្សា​សន្តិភាព​បាន​គង់វង្ស

824
ចែករម្លែក
  • 43
    Shares

ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖”​មាន​សន្តិភាព​ទើប​មាន​សិទ្ធិសេរីភាព​ពលរដ្ឋ​ទាំងអស់​ចូលរួម​ថែរក្សា​សន្តិភាព​បាន​គង់វង្ស​ដើម្បី​ប្រទេសជាតិ​មានការ​រីកចម្រើន​ទាំង​វិ​ស​យ័​ពុទ្ធចក្រ​និង​អាណាចក្រ​”​។​

​កាលពី​ព្រឹក​ថ្ងៃទី​១៩​ខែកុម្ភៈ​ឆ្នាំ​២០១៩​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​បា​ន​ថ្លែង​ទៅកាន់​លោកយាយ​លោកតា​និង​ប្រជា​ពុទ្ធបរិស័ទ​មកពី​ទីជិត​ទី​ឆ្ងាយ​ក្នុង​ពិធីបុណ្យ​មាឃបូជា​នៅ​វត្ត​ពោធិ៍​៥.០០០​ដើម ក្នុងភូមិ​គូលែន​ត្បូង ឃុំ​គូលែន​ត្បូង ស្រុក​គូលែន ខេត្តព្រះវិហារ​។

​អភិបាលខេត្ត​បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់ៗ​រូប​ត្រូវ​ចូលរួម​ថែរក្សា​សុខសន្តិភាព​ឲ្យ​បាន​គង់​វ​ង្យ​ដើម្បី​យើង​មានឱកាស​បាន​ជួបជុំគ្នា​កសាង​ប្រទេសជាតិ​មានការ​រីកចម្រើន​ទាំង​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ​។​

លោក​អ៊ុន​ចាន់​ដា​ថ្លែងថា​ការជួប​ជុំគ្នា​ក្នុងថ្ងៃនេះ​ប្រកបដោយ​ទឹកមុខ​សប្បាយរីករាយ​គឺ​បានមកពី​កត្តា​ប្រទេសជាតិ​យើង​មាន​សុខសន្តិភាព​បើសិនជា​ប្រទេសជាតិ​យើង​មិនមាន​សុខសន្តិភាព​ទេ យើង​ក៏​មិនមាន​ឱកាស​បាន​ជួបជុំគ្នា​ធ្វើបុណ្យ​ទាន​ជាមួយគ្នា​ដូច​ពេលនេះ​ដែរ​។

​ពិធីបុណ្យ​មាឃបូជា​តែងតែ​ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃ​១៥​កើត​ខែមាឃ​ជា​រៀងរាល់ឆ្នាំ​ហើយ​ពិធីបុណ្យ​សាសនា​មួយ​នេះ​មាន​សារៈសំខាន់​ណាស់​នៅក្នុង​ពុទ្ធិ​សាសនា​ប្រហាក់ប្រហែល​នឹង​បុណ្យ​ពុទ្ធសាសនា​ដទៃទៀត​ដែរ រួមមាន​៖ ពិសាខបូជា​, អាសាឍ​បូជា និង​បុណ្យ​បវារណា (​ចេញ​វស្សា​)​ជាដើម​។
​បុណ្យមាឃបូជា​នេះ ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា កំណត់​ចូល​ជា​បុណ្យជាតិ​របស់​កម្ពុជា​ផងដែរ ដោយនៅ​ថ្ងៃ​ប្រារព្ធ​បុណ្យ​នេះ រាជរដ្ឋាភិបាល​បានអនុញ្ញាត​ឲ្យ​មន្ត្រីរាជការ សិស្សានុសិស្ស រួមទាំង​វិស័យ​ឯកជន ឈប់សម្រាក​មួយថ្ងៃ​ផងដែរ​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម