រថយន្ត​ដឹក​មាន់​ពី​ខេត្តកំពត​មក​ក្រឡាប់​ផ្ងារជើង​ដោយ​ខ្លួនឯង​នៅ​ខេត្ត​ព្រះសីហនុ​

579
ចែករម្លែក
  • 8
    Shares

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​រថយន្ត​ដឹក​មាន់​ពី​ខេត្តកំពត ទៅ​ក្រឡាប់​នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដោយ​ខ្លួនឯង​តែ​គ្មាន​ជនរងគ្រោះ​នោះទេ​។​ករណីនេះ​កើតឡើង​លើ​ដងផ្លូវ​ជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៦១.១៦២​ភូមិ​តា​នៃ​ឃុំ​តា​នៃ​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​កាលពី​នៅវេលា​ម៉ោង​ជិត​១០​ព្រឹក​ថ្ងៃ​១៩​ខែកុម្ភៈ​ឆ្នាំ​២០១៩ ។​

មន្ត្រី​កងរាជអាវុធហត្ថ​ស្នាក់ការ​សន្តិសុខ​៤០១​ប្រចាំ​ផ្លូវជាតិ​លេខ​៤​បានឱ្យដឹងថា​រថយន្ត​នេះ​ម៉ាក​កូរ៉េ​ពណ៌​ខៀវ​ចំណុះ​ពី​តោន​កន្លះ​ដឹក​មាន់​ស្លាក​លេខ​ភ្នំពេញ​3D7241​ក្នុងទិសដៅ​ពីរ​ខេត្តកំពត​ឆ្ពោះទៅ​ខេត្ត​ព្រះសីហនុ​។​លុះ​មកដល់​ចំណុចកើតហេតុ​(​ផ្លូវជាតិ​លេខ​៤)​ក៏​ក្រឡាប់​រថយន្ត​ដោយ​ខ្លួនឯង ។​

​រថយន្ត​នោះ​បើកបរ​ដោយ​ឈ្មោះ សែន នៅ ភេទ​ប្រុស អាយុ ២១​ឆ្នាំ មុខ​បរបរ​បើកបរ មាន​ទីលំនៅ ភូមិ​សុ​ភី ឃុំ​ស្រែ​ជា​ខាងជើង ស្រុក​ដងទង់ ខេត្តកំពត​មកដល់​ចំណុច​ខាងលើ​រថយន្ត​មាន​ល្បឿន​លឿន ក៍​រេ​ចង្កូត​ធ្លាក់​ទៅខាង​ឆ្វេង​ដៃ​ដោយ​ខ្លួនឯង​។​ករណីនេះ​សមត្ថកិច្ច​បានធ្វើការ​ពិនិត្យ​និង​ប្រគល់​ឲ្យ​ម្ចាស់ លើក​ស្ទូច ដោយ​ខ្លួនឯង​វិញ​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ