ឥណ្ឌា​ដាក់ពង្រាយ​កងទ័ព​បន្ថែម​នៅ​តាម​បណ្តោយ​ព្រំដែន​មី​យ៉ាន់​ម៉ា​ខណៈដែល​ការគំរាមកំហែង​កើនឡើង​

659
ចែករម្លែក
  • 59
    Shares

​ឥណ្ឌា​បាន​ដាក់ពង្រាយ​កងទ័ព​បន្ថែម​នៅ​ពីរ​បី​ថ្ងៃ​កន្លងទៅនេះ នៅតាម​បណ្តោយ​ព្រំដែន​ជាមួយ​មី​យ៉ាន់​ម៉ា​បន្ទាប់​ពី​ការ​គំរាម​នៃ​ក្រុម​ជន​សកម្មប្រយុទ្ធ​ចូល​ក្នុង​ប្រទេស​ឥណ្ឌា​​មក​ពី​ម្ខាង​នៃ​ព្រំដែន បាន​កើនឡើង​។​

​ប្រភព​ព័ត៌មាន​មួយ​ប្រាប់​សារព័ត៌មាន​Sputnik​ថា ” កងទ័ព​ជាច្រើន ត្រូវបាន​ដាក់ពង្រាយ​នៅ​តំបន់​រសើប​នោះ​”​។​

​ប្រភព​ព័ត៌មាន​នេះ​បាន​និយាយ​ថា​រដ្ឋបាល​មូលដ្ឋាន​ថា​បាន​ជូនដំណឹង​ដល់​រដ្ឋាភិបាល​ថា​មាន​ការគំរាមកំហែង​កើនឡើង​នៃ​ពួក​សកម្មប្រយុទ្ធ​ដែល​ឆ្លងកាត់​ចូលទៅ​ទឹកដី​​ឥណ្ឌា​និង​ជួយ​សម្រួល​ដល់​ការចូល​របស់​ក្រុម​ជន​ភៀសខ្លួន​ចូល​ក្នុងប្រទេស​ឥណ្ឌា​។ កងទ័ព​នឹង​ការពារ​ព្រំដែន​ដើម្បី​ទប់ស្កាត់​ហេតុការណ៍​បែប​នេះ​កុំឱ្យ​កើត​ឡើង​។​

​ប្រភព​ព័ត៌មាន​បាន​ប្រាប់​សារព័ត៌មាន​Sputnik​ថា​យ៉ាងហោច​ណាស់​មាន​អង្គភាព​កងទ័ព​ចំនួន​២​បន្ថែម​ទៀត​កំពុង​ត្រូវបាន​បញ្ជូន​ទៅ​ព្រំដែន​ឥណ្ឌា​-​មី​យ៉ាន់​ម៉ា​នៅ​ស្រុក​Lawngtlai​នៅក្នុង​រដ្ឋ​Mizoram របស់​ឥណ្ឌា​បន្ទាប់ពី​មាន​ការប៉ះទង្គិច​គ្នា​ថ្មីៗ​រវាង​កងទ័ព​មី​យ៉ាន់​ម៉ា​និង​កងទ័ព​Arakan ដែល​ជា​ក្រុម​ឧទ្ទាម​មី​យ៉ាន់​ម៉ា​ក្នុង​រដ្ឋ​រ៉ា​ឃី​ន​។​

​ប្រភព​ព័ត៌មាន​មួយ​ផ្សេងទៀត​បាន​ប្រាប់​សារព័ត៌មាន​Sputnik ថា​មាន​មនុស្ស​ជិត​២០០​នាក់​ដែល​បាន​ផ្លាស់​ទីជម្រក​ពី​រដ្ឋ​Chin​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​បាន​ជ្រកកោន​រួចហើយ​​នៅ​ទឹកដី នៅក្រោម​ការគ្រប់គ្រងរ​បស់​ក្រុម​ប្រដាប់អាវុធ​ជនជាតិ​ភាគតិច​នៅ​ជិត​ព្រំដែន​ឥណ្ឌា​៕​ប្រែ​សម្រួល​៖​សុខា​/sn

ទាហាន​ឥណ្ឌា​នៅ​ព្រំដែន​ជាប់​មី​យ៉ាន់​ម៉ា​

ទីតាំងផ្សាយពាណិជ្ជកម្ម