សម្តេច ហេង សំរិន ដឹកនាំ​មន្ត្រី​ចូលរួម​ពិធីបុណ្យ​មាឃបូជា​នៅ​សក្យមុនី​ចេ​តី​យ៍​

815
ចែករម្លែក
  • 3
    Shares

ដោយៈ មេសា​/​ឧដុង្គៈ នៅ​ថ្ងៃ​ព្រឹក​ថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០១៩ ត្រូវ​នឹង​ថ្ងៃ ១៥ កើត ខែ មាឃ ពុទ្ធសករាជ ២៥៦២ ដែលជា​ថ្ងៃបុណ្យ​មាឃបូជា នេះ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ដឹកនាំ​មន្ត្រីរាជការ​ជាច្រើន​ក្នុងនោះ​មាន​ទាំង ទេសរដ្ឋមន្ត្រី និង ជា រដ្ឋមន្ត្រីក្រសួង​ធម្មការ និង សាសនា អភិបាលខេត្ត មន្ត្រីខេត្ត រដ្ឋលេខា អនុរដ្ឋលេខាធិការ និង មន្ត្រី​អ្នកមុខអ្នកការ​ជាច្រើន​ទៀត អញ្ជើញ ទៅ​ចូលរួម​ពិធីបុណ្យ​មាឃបូជា នៅឯ​មុខ​ព្រះ​សក្យមុនី​ចេ​តី​យ៍ នា​ភ្នំ​ឧដុង្គ​វាំង​ចាស់ ដែល​នៅ​ទីនោះ ក៏មាន​ប្រជា​ពុទ្ធ​បិ​រិ​ស័​ទ​ពី​គ្រប់​ទិសានុទិស​ចូលរួម​យ៉ាងច្រើន​កុះករ​ផងដែរ ។


​ក៏ដូចជា​បណ្តា​ឆ្នាំកន្លងមក​ដែរ នាឱកាស​ដ៏​ឧ​ត្ត​ម​នោះ ក៏មាន​ពិធី​រាប់​បាត​ដល់​ព្រះ​ស​ង្ឃំ​នួន ៣០០ អង្គ ។​


​សូមជម្រាបថា ពិធីបុណ្យ​មាឃបូជា គឺជា​បុណ្យ​ធំ​លំដាប់​លេខ ២ ក្នុង​ព្រះពុទ្ធសាសនា បន្ទាប់ពី​បុណ្យពិសាខបូជា ដោយសារ​បុណ្យ​នេះ​ធ្វើឡើង​ដើម្បី​រំឭក​ដល់​កាល​ព្រះពុទ្ធ​ប្រកាស​ដាក់​អាយុសង្ខារ ការប្រជុំ​ចតុរង្គ​មហាសន្និបាត និង កាលដែល​ព្រះពុទ្ធ​ប្រកាស​ព្រះ​ឱវាទបាតិមោក្ខ ក៏ដូចជា​កាលដែល​ព្រះ​សារីបុត្រ និង ព្រះ​មោគ្គល្លាន ត្រូវបាន​ប្រកាស​ជា​ព្រះ​អគ្គសាវ័័ក​ស្តាំ ឆ្វេង ដែរ ហើយ​ត្រូវគេ​ប្រមាណ​ថា ប្រទេស​កម្ពុជា បានចាប់ផ្តើម​ធ្វើបុណ្យ​នេះ ប្រហែលជា​នៅមុន ឬ ក្រោយ​ឆ្នាំ ១៨៨៥ បន្តិចបន្តួច ។​


​ទស្សនវិជ្ជា​សំខាន់​ដែល​បង្កប់​នៅក្នុង​ពិធីបុណ្យ​មាឃបូជា គឺ ការជម្រះ​ចោល និង មិន​ធ្វើ​នូវ​រាល់​អំពើ​អកុសល និង ការ​សាង​អំពើ​ជា​កុសល ៕ Kh

សម្តេច ហេង សំរិន ដឹកនាំ​មន្ត្រីរាជការ​ចូលរួម​ពិធីបុណ្យ​មាឃបូជា​នៅ​ឧដុង្គ ( រូបៈ មេសា )

ទីតាំងផ្សាយពាណិជ្ជកម្ម