​ឃាត់​ជនសង្ស័យ​ចែកចាយ​គ្រឿងញៀន​២​នាក់​ថ្នាំ​២៩​កញ្ចប់

552
ចែករម្លែក
  • 41
    Shares

​ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​សហការ​ស្រាវជ្រាវ​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ដកហូត​បាន​ថ្នាំ​២៩​កញ្ចប់ និង​ម្នាក់ទៀត ជា​អ្នកប្រើប្រាស់​។​ករណី​ឃាត់ខ្លួន​នៅ​ចំណុច​បន្ទប់​ជួល​របស់​ជនសង្ស័យ​ស្ថិតនៅ​ភូមិ​ព្រៃ​ព្រីង​ជើង​២​សង្កាត់​ចោមចៅ​ទី​៣​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កាលពី​ថ្ងៃត្រង់​ទី​១៩​កុម្ភៈ​២០១៩​។​

​ជនសង្ស័យ​ឃាត់ខ្លួន​បាន​ទី​១​ឈ្មោះ​អៀង​នុត​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​។​ចំណែក​ជនសង្ស័យ​ទី​២​ឈ្មោះ​ផែង​ភី​ន​ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​។​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​សួរនាំ​និង​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម