បំណុល​អាមេរិក​កើន​ឡើងដល់​កម្រិត​កំណត់ត្រា​ថ្មី ប៉ុន្តែ​ពួក​សាធារណរដ្ឋ​នៅ​សម្ងំ​ឱ្យ​ស្ងាត់ឈឹង​

575
ចែករម្លែក
  • 25
    Shares

​បំណុល​ជាតិ​ដែលមាន​ទំហំ​ធំ​ជាង​សេដ្ឋកិច្ច​អាមេរិក បាន​ឡើងដល់​កំណត់ត្រា​ថ្មី​ចំនួន ២២ លាន​លាន​ដុល្លារ ក្រោម​ការដឹកនាំ​របស់​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ ប៉ុន្ដែ​ពួក​សាធារណរដ្ឋ​ដែល​តាម​ទម្លាប់​ចូលចិត្ត​ប្រឆាំងនឹង​បំណុល​និង​ឱនភាព​នោះ គឺ​សម្ងំ​នៅ​ស្ងៀម​តែម្តង​។​

​ជា​កម្ចី​ដើម្បី​រ៉ាប់រង​នូវ​ឱនភាព​ដ៏​រ៉ាំរ៉ៃ​ក៏ដូចជា​ការកើនឡើង​ការទូទាត់​ការប្រាក់ ភ្នំ​បំណុល​នេះ​គឺមាន​ចំនួន ១៩,៩៥ លាន​លាន​ដុល្លារ​រួចជាស្រេច នៅពេលដែល​លោក​ត្រាំ​ឡើងកាន់តំណែង​នៅ​សេត​វិមាន ដោយ​ស្មើគ្នា​ទៅនឹង​ផលិតផល​ក្នុងស្រុក​សរុប​របស់​អា​មេ​រិ​ក​ជា​លើកដំបូង ចាប់តាំងពី​សង្គ្រាមលោក​លើក​ទី ២​។​

​បើ​ធ្វើការ​ប្រៀបធៀប បំណុល​របស់​បារាំង​ដែល​ស្មើគ្នា​ទៅនឹង​ផលិតផល​ក្នុងស្រុក​សរុប​របស់ខ្លួន​ដែរនោះ គឺមាន​ចំនួន​ត្រឹមតែ ២,៣ លាន​លាន​អឺរ៉ូ (​ប្រហែល ២,៦ លាន​លាន​ដុល្លារ​) នៅ​ចុងខែ​កញ្ញា​។​

​ការកាត់បន្ថយ​ពន្ធ​សាជីវកម្ម​ដ៏​ធំ ដែល​លោក​ត្រាំ​បាន​ជំរុញឱ្យមាន​កាលពី​ចុងឆ្នាំ ២០១៧ និង​ការកើនឡើង​នៃ​ការចំណាយ ជាពិសេស​ក្នុង​វិស័យ​ការពារជាតិ បាន​បង្កើន​ឱនភាព​សារពើពន្ធ​សម្រាប់​សេដ្ឋកិច្ច​ធំ​បំផុត​របស់​ពិភពលោក​មួយ​នេះ​។​

​លោក​ត្រាំ​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​កាលពី​សប្តាហ៍​មុន​ថា “​ប្រសិនបើ​យើង​គ្មាន​កងទ័ព​រឹងមាំ​ទេ អ្នក​មិនចាំបាច់​ព្រួយបារម្ភ​អំពី​បំណុល​ទេ អ្នក​ច្បាស់​ជាមាន​បញ្ហា​ធំ​ជាង​នេះ​”​។​

​ក្រុមមន្ត្រី​រដ្ឋបាល​នៅតែ​បន្ត​អះអាងថា​ការកាត់បន្ថយ​ពន្ធ​ដែល​គេ​រំពឹងថា​នឹង​ពង្រីក​ឱនភាព​ចំនួន ១,៥ លាន​លាន​ដុល្លារ​ថែមទៀត​ក្នុង​រយៈពេល ១០ ឆ្នាំ នឹង​បំពេញ​ការចំណាយ​ដោយ​ខ្លួន​វា តាមរយៈ​ការជំរុញ​កំណើនសេដ្ឋកិច្ច​និង​ទីបំផុត​នឹង​បង្កើន​ប្រាក់ចំណូល​ពន្ធ​៕ ដោយ៖ កញ្ញាដាលីស

បំណុល​ជាតិ​អាមេរិក​កើនឡើង​ដល់ ២២ លាន​លាន​ដុល្លារ​ក្រោម​ការដឹកនាំ​របស់លោក​ត្រាំ

ទីតាំងផ្សាយពាណិជ្ជកម្ម