អ្នកបើក​យន្តហោះ​ស្លាប់​នៅ​ពេល​យន្តហោះ​យោធា​ឥណ្ឌា​បុក​គ្នា​ក្នុងពេល​ហោះហើរ​សម្តែង​សមយុទ្ធ​អាកាសចរណ៍​

679
ចែករម្លែក
  • 12
    Shares

ក្រុមមន្ត្រី​បាន​និយាយ​ថា​យន្តហោះ​យោធា​ឥណ្ឌា​២​គ្រឿង​ដែល​បាន​កំពុង​ហោះហើរ​ហ្វឹកហាត់​បាន​បុក​គ្នា​នៅលើ​អាកាស​កាលពី​ថ្ងៃ​អង្គារ​ទី​១៩​កុម្ភៈ ដោយ​បាន​ធ្លាក់​សម្លាប់​​អ្នកបើក​ម្នាក់​។​

​ពួក​អ្នក​ឃើញ​ហេតុការណ៍​បាន​និយាយ យន្ដហោះ​នោះ បាន​កំពុង​ហោះ​ក្រឡឹង​ឡើង​ចុះ ស្រាប់តែ​បាត់បង់​ការគ្រប់គ្រង បន្ទាប់​ពី​ប៉ះគ្នា​ហើយ​បាន​ធ្លាក់​នៅ​ជិត​តំបន់​លំនៅដ្ឋាន​មួយ​​នៅ​ខាងក្រៅ​មូលដ្ឋាន​អាកាស​Yelahanka នៅ​ទីក្រុង​បាង​ហ្កា​ឡ័​រ​ភាគខាងត្បូង​នៃ​ប្រទេស​ឥណ្ឌា​។​

​ពួកគេ​បាន​និយាយថា មាន​អណ្តាតភ្លើង​ឆេះ​ខ្លាំង​ឡើង​ទៅលើ​។​

​ក្រុមមន្ត្រី​បាន​និយាយថា ជន​ស៊ីវិល​ម្នាក់​រងរបួស​ដោយ​បំណែក​បាក់បែក​ហោះ​មក​ត្រូវ ខណៈ​ដែល​អ្នកបើក​យន្តហោះ​២​នាក់​ដែល បាន​លោត​ឆត្រយោង​ដើម្បី​សុវត្ថិភាព​នោះ​ ក៏​បាន​រងរបួស​ផងដែរ​។​

​សេចក្តីថ្លែងការណ៍​របស់​កងទ័ពអាកាស​ឥណ្ឌា​បាន​និយាយថា “​អ្នកបើក​យន្តហោះ​ម្នាក់​បាន​ស្លាប់​ដោយ​ការរង​របួស​ធ្ងន់ធ្ងរ​ហើយ​អ្នក​បើក​យន្តហោះ​២​នាក់​ទៀត​បាន​លោត​ឆត្រ​​យោង​ចេញពី​យន្តហោះ​ហ្វឹកហាត់​Hawk ចំនួន​២​គ្រឿង​នេះ បន្ទាប់ពី​បាន​បុក​គ្នា​ហើយ​ធ្លាក់​៕​ដោយ​៖​សុខា​/sn

ការស៊ើបអង្កេត​ជា​ផ្លូវការ​ត្រូវ​បាន​ចាប់ផ្តើម​ក្រោយ​យន្តហោះ​ទាំងនេះ បាន​បុក​គ្នា​ធ្លាក់​ក្នុងពេល​ហោះ​សម្តែង​សម​

ទីតាំងផ្សាយពាណិជ្ជកម្ម